ថៅកែហាង សាលម៉ុន ស៊ូស៉ីបា ចងកសម្លាប់ខ្លួន ដោយសារតែជាប់បំណុលគេច្រើនពេក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

មណ្ឌលគិរី៖ បុរសម្នាក់ដែលជាថៅកែភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា មានវិបត្តិផ្លូវចិត្ត ដោះមិនចេញ ដោយសារជាប់បំណុលធនាគារច្រើន គិតខ្លីជក់ថ្នាំញៀនអស់២កញ្ចប់ រួចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ។ ហេតុការណ៏នេះ បានកើតឡើងនៅក្នុងភោជនីយដ្ឋាន យីយោ សាលម៉ុនស៊ូស៊ីបា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

សព មានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើយោងតាមសមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីស៊ើបសួរ ស្រាវជ្រាវ បែកធ្លាយព័ត៌មាន ជនរងគ្រោះជាប់បំណុលធនាគារច្រើន ហើយនៅក្នុងហាងរកឃើញសំបកកំប៉ុងស្រាបៀដែលជនរងគ្រោះហូប និងសំណល់កញ្ចប់គ្រឿងញៀនចំនួន២កញ្ចប់ដែលជនរងគ្រោះជក់នោះ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺផ្តើមចេញពីវិបត្តិផ្លូវចិត្ត ដោះមិនចេញហូបស្រាបៀ និងជក់គ្រឿងញៀនលើសកម្រិត រួចបញ្ចប់ជីវិតខ្លួនឯងតែម្តង ៕ CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top