បុរសម្នាក់ជាប់ខ្នោះសមត្ថកិច្ចក្រោយពីសំពងក្បាលប្អូនប្រុសបង្កើតហូរឈាមស្រោចខ្លួន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ពោធិ៍សាត់៖ បុរសជាបងបង្កើតម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធី ក្រោយពីវាយក្បាលប្អូនប្រុសបង្កើតបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុី ។

ករណីហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាពាក់កណ្ដាលអធ្រាត្រកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនដៃដល់ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងរបួសឈ្មោះ រី ហុង ហៅ លីប អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ចំណែក ប្អូនប្រុសរងរបួសឈ្មោះ រី ហេង ហៅ អាចំបើង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារតែមួយ ។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានដដែលបានបន្តឱ្យដឹងទៀតថា ករណីហិង្សាក្នុងគ្រួសារបងប្រុសបង្កើតវាយប្អូនប្រុសបង្កើតដោយប្រើចបកាប់និងដងអំបោស(ដែក)ជាអាវុធបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនេះ គេពុំបានផ្ដល់ព័ត៌មានអ្វីឱ្យច្បាស់លាស់នោះទេ ប៉ុន្តែដឹងថា ពួកគេមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី។ បច្ចុប្បន្នជនសង្ស័យដៃដល់ជាបងនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ចំណែកប្អូនប្រុសរងរបួសកំពុងសម្រាកព្យាបាល ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top