ពិធីចែកលិខិតសរសើរ និងរង្វានប្រាក់សុទ្ធចំនួន ១,០០០,០០០រៀល ដល់គ្រួសារស្អាត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ពិធីចែកលិខិតសរសើរ និងរង្វានប្រាក់សុទ្ធចំនួន ១,០០០,០០០រៀល ដល់គ្រួសារស្អាត ដែលនឹងប្រព្រឹត្តិទៅនៅអាទិត្យទី២៥ មិថុនា វេលាម៉ោង២រសៀល នៅសាលាឃុំកំពង់ភ្លុក។

លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឬស្សី និងក្រុមការងាររដ្ឋបាលឃុំកំពង់ភ្លុក បានចុះសិក្សាធ្វើការវាយតម្លៃជ្រើសរើសគ្រួសារដែលរស់នៅមានអនាម័យបរិស្ថានស្អាត ជាគ្រួសារគំរូក្នុងសហគន៍បានចំនួន ៣២គ្រួសារ ដែលនឹងត្រូវទទួលបានលិខិតសរសើរជាគ្រួសារស្អាត និងអង្ករជារង្វាន់លើកទឹកចិត្តចំនួន១០គ.ក្រដូចៗគ្នា ហើយជាពិសេសនោះ គឺយើងក៏បានរៀបចំកម្មវិធីផ្តល់សំណាងជា ប្រាក់រង្វាន់លើកទឹកចិត្តចំនួន១,០០០,០០០រៀលបន្ថែមទៀតសម្រាប់គ្រួសារតែ១គត់ ក្នុងយុទ្ធនាការចលនាគ្រួសារស្អាត សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៣។

លោក ស៊ា សុផល បានបញ្ជាក់ផងដែរថា កម្មវិធីនេះ គឺជាចលករជម្រុញការចូលរួមអនុវត្តគម្រោងប្រមូលយកប្លាស្ទិកតាមខ្នងផ្ទះ (Harvest Plastic Program) នៅក្នុងសហគមន៍កំពង់ភ្លុកទាំងមូលដែលមានប្រជាពលរដ្ឋចំនួន១០០០គ្រួសារ ធ្វើការបញ្ជ្រាបការយល់ដឹង ដើម្បីផ្លាស់ប្ដូរឥរិយាបថសង្គម ដោយបញ្ឈប់ការបោះចោលសំណល់ប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាបនៅពេលដែលទឹកជំនន់បឹងទន្លេសាបឡើងមកវិញជន់លិចភូមិឋាននាពេលខាងមុខ។

ហើយក្នុងនោះ ក៏សូមថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តសៀមរាប ដែលបានឧបត្ថម្ភអង្ករចំនួន១តោន សម្រាប់ជារង្វាន់ដល់យុទ្ធនាការប្រឡងប្រណាំងគ្រួសារស្អាតនេះផងដែរ។

Celebration Ceremony for Clean Family Challenge – Rice Rewards & Cash Prizes for 32 household winners.
Harvest Plastic Program Officially kick off for Kampong Phluk community
Sunday, 25 June 2023.

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top