អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងរុស្ស៊ីសំដៅចន្លោះខ្វះខាត ពីទណ្ឌកម្មមុននោះ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។

ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។
គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម ឈានទៅដល់ជុំទី១០ ទៅហើយប្រឆាំងទៅនឹងប្រទេសរុស្សី ព្រមទាំងបានបង្កកទ្រព្យសម្បត្តិ របស់ជនជាតិរុស្សី និងការហាមប្រាមធ្វើដំណើរ របស់ក្រុមន្ត្រីរុស្សីជាង ១០០០នាក់ផង។
ផ្ទាំងពាណិជ្ជកម្ម

ទណ្ឌកម្មថ្មីនេះមានគោលដៅ ផ្តោតសំខាន់លើវត្ថុធាតុដើម និងទំនិញទាំងឡាយដែលអាចធ្វើ ជាមួយនឹងរុស្សីតាមរយៈប្រជាជាតិអឺរ៉ូប ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងនោះ បានកំពុងបន្តធ្វើអាជីវកម្មជាធម្មតា ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ប៉ុន្តែក្នុងរូបភាពថ្មីដើម្បីគេចវេសពីទណ្ឌកម្មចាស់ៗ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top