ក្រុមអ្នកប្រយុទ្ធ របស់ទាហានស៊ីឈ្នួល Wagner ដណ្តើមកាន់កាប់ទីស្នាក់ការ កងទ័ពរបស់រុស្ស៊ី នៅទីក្រុង Rostov-on-Don

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បរទេស៖ ម្ចាស់ក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា កងកម្លាំង របស់លោកបានដណ្តើម កាន់កាប់ទីស្នាក់ការកណ្តាល របស់ កងទ័ពរុស្ស៊ី នៅភាគខាងត្បូងទីក្រុង Rostov-on-Don របស់រុស្ស៊ី ហើយថា កងកម្លាំងរបស់លោកបានគ្រប់គ្រង ទីតាំងយោធារបស់ទីក្រុងថែមទៀត ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Prigozhin បាននិយាយនៅក្នុងវីដេអូមួយនៅលើ Telegram ថា “យើងស្ថិតនៅក្នុង ទីស្នាក់ការកណ្តាល (កងទ័ព) វាគឺនៅម៉ោង ៧ និង៣០នាទី ព្រឹក។ ទីតាំងយោធានៅ Rostov រួមទាំងអាកាសយានដ្ឋានមួយ កំពុងស្ថិតក្រោមការគ្រប់គ្រង” ។
ផ្ទាំងពាណិជ្ជកម្ម

កាលព្រឹកថ្ងៃសៅរ៍ លោក Prigozhin និងយុទ្ធជនរបស់លោក បានឆ្លងពីអ៊ុយក្រែនចូលប្រទេសរុស្ស៊ី ហើយបានចូលទៅក្នុងទីក្រុង Rostov ដោយមិនមានការ តទល់ណាមួយដោយឆ្មាំព្រំដែនឡើយ ។ លោក Prigozhin បាននិយាយថា កងកម្លាំងរបស់គាត់បានត្រៀមខ្លួន រួចជាស្រេច “គ្រប់វិធី” ដើម្បីប្រឆាំងនឹងយោធារុស្ស៊ី ហើយនឹងបំផ្លាញគ្រប់គ្នា ដែលឈរនៅតាមផ្លូវរបស់ពួកគេ។ យ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងទីក្រុង Rostov បានស្នើឱ្យអ្នកស្រុកស្នាក់នៅផ្ទះ និងកុំធ្វើដំណើរទៅកាន់កណ្តាលទីក្រុង៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top