ស្មងដែកស្រែកទាព្រលឹង ក្រាក់ សម្ភស្ស ព្រួយបារម្មណ៍ ពីប្រាក់ចំណាយប្រចាំថ្ងៃ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ថ្មីៗនេះ លោក ក្រាក់ សម្ភស្ស ព្រួយបារម្មណ៍ ពីប្រាក់ចំណាយប្រចាំថ្ងៃ សម្រាប់កូនសិស្សជាង៣០នាក់ លោក ក្រាក់ សម្ភស្ស អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍ ១៩៩០ ស្មងដែកស្រែកទាព្រលឹង បច្ចុប្បន្ន កំពុងបង្ហាត់សិស្សគុន (ក្បាច់ប្រដាល់គុនខ្មែរ) ដល់កូនសិស្សជាង៣០នាក់មកពីតាមបណ្តារខេត្តក្នុងប្រទេសកម្ពុជា។ ក្លឹបរបស់លោក ក្រាក់ សម្ភស្ស មានឈ្មោះថា ជ័យយ៉ាហនុមានគុនខ្មែរ មានទីតាំងស្ថិតនៅដីឡូតិ៍ក្រវ៉ាន់សៀមរាប ភូមិទួលគ្រួស ឃុំស្នារសង្គ្រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ក្រាក់ សម្ភស្ស បានអោយដឹងថា បច្ចុប្បន្ននេះ ចំពោះអង្ករមានសម្រាប់ដាំបាយហូបមានច្រើនគ្រាន់ ហើយ ដែលទទួលបានពីសប្បុរសជនជិតឆ្ងាយនាពេលកន្លងមក លោកបានព្រួយបារម្មណ៍លើការចំណាយថ្លៃទិញបន្លែត្រីសាច់ សំរាប់អាហាពីរពេលក្នុងមួយថ្ងៃ ត្រូវចំណាយខ្ទង់២០០០០០រៀល (ម្ភៃម៉ឺនរៀល) ជារៀងរាល់ថ្ងៃ។ កន្លងមកលោកធ្លាប់បានដឹកនាំកូនសិស្ស ចូលរួមការប្រគួតប្រដាល់តាមកម្មវិធីបុណ្យក្នុងខេត្តសៀមរាប ដើម្បីបង្ហសញពីសមត្ថភាពរបស់កូនសិស្សពេលប្រគួត លោកសង្ឃឹមថា មិនយូរនោះទេ កូនសិស្សគុនរបស់លោក នឹងអាចទទួលការប្រគួតកម្មវិធី ប្រដាល់ធំៗបាន។

លោកលើកឡើងថា បច្ចុប្បន្ននេះកូនសិស្សរបស់លោក មិនទាន់អាចរកចំណូលបាននោះទេ លោកសង្ឃឹមលើសប្បុរសជន ជួយឧបត្ថមគាំទ្របន្តទៀត ទើបក្លឹបមានលទ្ធភាពបន្តទៅមុខ នឹងសម្រេចបានទៅតាមផែនការណ៍ ដែលបានគ្រោងទុក។
លោក ក្រាក់ សម្ភស្ស មានវ័យជាង ៤០ឆ្នាំ មានបំណងចង់ឡើងប្រដាល់ម្តងទៀត តែសុំប្រគួតជាមួយ អ្នកប្រដាល់ជំនាន់លោក សេរីចាស់ដូចគ្នា លោកបន្តថា ថ្ងៃណាមួយនិងមានកម្មវិធីប្រដាល់តាមសន្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ចាប់គួរអោយលោកឡើងប្រគួតមិត្តភាព ហើយចំពោះការប្រគួតនេះ លោកស្ឃឹមថា អាចជួយអោយលោកមានលទ្ធភាពរកចំណូលបានមួយចំនួន ដើម្បីទ្ររទ្រង់ដល់សិស្សគុនក្នុងក្លឹបផងដែរ។ ដោយក្តីស្រលាញ់ នឹងគាំទ្ររដល់វិស័យកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ លោកមេបញ្ជាការ វរសេនាតូចលេខ៨៩ បានចាត់តាំងអោយក្រុមការងារនាំយកអង្ករចំនួន ១០០គីឡូក្រាម ជូនដល់ក្លឹបជ័យយ៉ាហនុមានគុនខ្មែរ។ បើសិនលោកអ្នក និងសប្បុរជនចង់ជួយនោះ សូមទាក់ទងទៅកាន់លោក ក្រាក់ សម្ភស្ស ផ្ទាល់តែម្តង៖ លេខទូរស័ព្ទ ០៨៨ ៧១ ២២ ៩៧៤ / ០៩៦ ៩០ ៨៧ ៥៧៤៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top