បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ បាននឹងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា មហាជនបានដាក់ឈ្មោះថ្មីថា សមុទ្រសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារអភិរក្សថែរក្សានៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ដែលជាកន្លែងបិតកភ័ណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយបានយល់បានស្គាល់ពីប្រវត្តិសាស្ត្រមួយនេះ មួយរយ:ចុងក្រោយគេសង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកំសាន្ត នឹងស្វែងយល់ពីអរិយធម៍វប្បធម៍នៅបារាយទឹកថ្លា ក៏ដូចជាវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតផងដែរ ដើម្បីបន្ធូរអារម្មន៍ និងភាពតានតឹងនោះ តំបន់រម្មណីយដ្ឋានបារាយទឹកថ្លាប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ជាប់ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប វាមានខ្យលបរិយាកាសបរិសុទ្ធ ទិដ្ឋភាពពេលថ្ងៃ និងពេលល្ងាស្រស់ណាស់ ជាពិសេសពេលថ្ងៃរៀបលិច គួរឲ្យទាក់ទាញអ្នកផងទាំងឡាយ។

ប្អូនស្រី ស៊ុន វីណា ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា បានលើកឡើងថា នៅក្នុងខែមិថុនា ឆ្នាំ២០២៣ សម្រាប់តំបន់រម្មណីយដ្ឋានបារាយទឹកថ្លា យើងឃើញថា នៅទីនេះមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានសម្រុកមកលេងកំសាន្តលំហែកាយ បន្ធូរអារម្មណ៍ ជាពិសេសនៅមាត់បារាយទឹកថ្លាប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតនេះតែម្តង ធ្វើឲ្យមានការកកស្ទះក្នុងពេលធ្វើដំណើរទាំងឡានទាំងម៉ូតូចុះឡើងៗ ខ្លាចក្រែងមានបញ្ហាគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ នឹងមានបះពាល់ដល់សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានផងនោះ ទើបអាជ្ញាធរជាតិអប្សរា បានធ្វើការបោះបង្កោលបិទផ្លូវត្រង់ចំណុចមាត់បារាយទឹកថ្លា ជាប់ខាងលិចវត្តស្វាយរមៀតកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងមក មិនអនុញ្ញាតិឲ្យឡានតូចធំចុះទៅក្នុងបារាយទឹកថ្លាទៀតឡើយ តែបងប្អូនអាចធ្វើដំណើរដោយម៉ូតូ និងថ្មើជើងបាន។ ប្អូនស្រី បានបន្តថា ខាងអាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងដើម្បីថែរក្សាការពារឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យល្អ បរិស្ថានស្អាត លើសពីនេះ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិអន្តរជាតិ មកលេងទីនេះ សូមមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថានឲ្យបានស្អាតល្អរៀងៗខ្លួនផង មុននឹងចាកចេញទៅវិញឲ្យបានគ្រប់ៗគ្នា ខាងអាជ្ញាធរអប្សរាជាតិ មិនបានហាមឃាត់មិនឲ្យបងប្អូនមកលេងឡើយ យើងមិនអាចទុកឲ្យតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ឯកកោនោះបានទេ តែសូមចូលរួមថែរក្សានៅកេរ៍ដំណែលពីដូនតាឲ្យបានល្អផូរផង់ទាំងអស់គ្នា ជាពិសេស គឺហាមយកស្រាមកផឹក នឹងចាក់បាស់លឺខ្លាំងៗនៅទីកន្លែងដែលអាជ្ញាធរហាមឃាត់នោះ។

ជាមួយគ្នានោះ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណ:ថ្នាក់កិត្តិយស និងព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) មានសង្ឃដីកាថា ពាក់ព័ន្ធករណីបិទផ្លូវជាប់មាត់បារាយខាងលិចនិងជាប់វត្តស្វាយរមៀតនេះ ដែលខាងអាជ្ញាធរជាតិអប្សរាមិនអនុញញាតិឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ចុះទៅកាន់មាត់ទឹកបារាយណ៍នោះ មិនមែនជាការសម្រេចចិត្តរបស់អាត្មាភាពនោះឡើយ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីថែរក្សា ការពារតំបន់រមណីយដ្ឋានអង្គរ។ ព្រះអង្គ មានសង្ឃដីកាបញ្ជាក់ទៀតថា សូមញាតិញោមពុទ្ធបរិស័ទទាំងអស់កុំមានការភ័ន្តច្រឡំថា អាត្មាភាពនៅពីក្រោយក្នុងការបិទផ្លូវនេះ ព្រោះប៉ុន្មានថ្ងៃកន្លងមក មានញាតិញោមមួយចំនួនតូច មានពាក្យចចាមអារ៉ាម បានយល់ច្រឡំមកលើព្រះសង្ឃថា ជាអ្នកបិទផ្លូវមិនឱ្យញាតិញោមធ្វើចរាចរណ៍ចុះឡើងបាន។ អាត្មាភាព សូមបញ្ជាក់សារជាថ្មីទៀតថា អាត្មាភាពមិនមានការពាក់ព័ន្ធនឹងការបិទផ្លូវនេះទេ។ មួយវិញទៀត បើសិនញាតិញោមមកលេងនៅមាត់បារាយមិនមានកន្លែងចតឡានឬម៉ូតូនោះ ចំពោះញាតិញោមពុទ្ធបរិស័ទ និងភ្ញៀវជាតិ អន្តរជាតិ អាចមកចតនៅក្នុងបរិវេណវត្តក៏បាន អាត្មាភាព មិនគិតលុយមិនគិតប្រាក់ឡើយ សូមឲ្យតែមានសណ្តាប់របៀបរៀបរយ និងអនាម័យ បរិស្ថានល្អបានហើយ។

ទន្ទឹមនិងនោះ ប្អូនស្រីឈ្មោះ ស្រីលាង រស់នៅខេត្តសៀមរាប និងបងប្អុនប្រជាពលរដ្ឋមួយចំនួន បានលើកឡើងស្រដៀងៗគ្នាថា ប្អូនស្រី បានមកលេងនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ដែលមហាជនបានដាក់ឈ្មោះថ្មីថា សមុទ្រសៀមរាបនេះ គឺជាលើកទីមួយហើយ នៅពេលមកដល់យើងមើលឃើញផ្ទៃទឹកធំល្វឹងល្វើយដូចសមុទ្រអញ្ចឹង យើងអាចស្រូបយកខ្យល់បរិសុទ្ធ មានផាសុខភាព មានអារម្មណ៍ល្ង នៅពេលល្ងាចយើងមើលថ្ងៃរៀបលិចមានសភាពស្រស់ថ្លា មិនស្មានថា នៅខេត្តសៀមរាប មានតំបន់រម្មណីយដ្ឋានស្អាតដុចសមុទ្រសោះ ឃើញគេបង្ហោះតាមបណ្តាញសង្គម និងយូធូបប្រោងព្រាត តែតាមការពិតគឺនៅទីនេះសោះ។ អ្វីដែលសំខាននោះ គឺយើងត្រូវចូលរួមថែរក្សាកេរ៍ដំណែលដូនតារបស់យើងឲ្យបានល្អ និងអនាម័យ បរិស្ថាន យើងយកអ្វីមកហូបពេលហូបរួចត្រូវជួយគ្នាប្រមូលយកទៅវិញផង៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top