ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានចេញសេចក្តីជូនដំណឹងមួយជាធារណៈជន ពាក់ព័ន្ធករណីបិទផ្លូវជាប់មាត់បារាយខាងលិចវត្តស្វាយរមៀត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានចេញសេចក្តីជូនដំណឹងមួយជាធារណៈជនឲ្យបានជ្រាប ពាក់ព័ន្ធករណីបិទផ្លូវជាប់មាត់បារាយខាងលិចវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះអង្គ បានចម្រើនពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោក លោកស្រី និងញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ឱ្យបានជ្រាបថា ការបិទផ្លូវជាប់របងវត្តខាងលិច មិនឱ្យយានយន្តធ្វើចរាចរណ៍ ចុះទៅកាន់មាត់ទឹកបារាយណ៍នោះ មិនមែនជាការសម្រេចចិត្តរបស់អាត្មាភាពនោះទេ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីថែរក្សា ការពារតំបន់រមណីយដ្ឋានអង្គរ។

ព្រះអង្គ មានសង្ឃដីកាថា អាត្មាភាព ក៏មិនបានដឹងអំពីគោលបំណង និងផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា ដែលជាមូលហេតុធ្វើឱ្យអាជ្ញាធរជាតិអប្សរាសម្រេចចិត្តបិទផ្លូវមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ចុះឡើងនោះដែរ។

អាស្រ័យហេតុដូចចម្រើនពរជូនខាងលើ សូមញាតិញោមកុំមានការភ័ន្តច្រឡំថា អាត្មាភាពនៅពីក្រោយការបិទផ្លូវនេះ ព្រោះប៉ុន្មានថ្ងៃកន្លងមក មានញាតិញោមមួយចំនួនតូច មានពាក្យចចាមអារ៉ាម បានយល់ច្រឡំមកលើព្រះសង្ឃថា ជាអ្នកបិទផ្លូវមិនឱ្យញាតិញោមធ្វើចរាចរណ៍ចុះឡើងឡើយ។ អាត្មាភាព សូមបញ្ជាក់សារជាថ្មីទៀតថា អាត្មាភាពមិនមានការពាក់ព័ន្ធនឹងការបិទផ្លូវនេះទេ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top