ប្រជាពលរដ្ឋ២ភូមិនៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ទទួលបានការប្រើប្រាស់ភ្លើងអគ្គីសនី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ទាំង២ភូមិ នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យពេលនេះពួកគាត់ទទួលបាន ភ្លើងអគ្គីសនីនិងទឹកស្អាតប្រើសប្រាស់គ្រប់ក្រុមគ្រួសារហើយ។ នេះបើតាមប្រជាពលរដ្ឋ បានឲ្យដឹងឱកាសថ្នាក់ដឹកនាំ រួមក្រុមការងារថ្នាក់ជាតិចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាលនោះ ។
 
ឯកឧត្តម ទេសរដ្ឋមន្ត្រី សេរីកុសល អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានញ្ជាក់ពីភូមិទាំងពីរួមមាន ភូមិកូនខ្លែង និងភូមិ ព្រះអណ្ដូង នៅឃុំប៉ោយចារ ស្រុកភ្នំស្រុកុ ខេត្តបន្ទាយមានជ័យ ដែលពីមុនជាសមរភូមិក្នងសម័យសង្គ្រាម ហើយក្រោយមកអាជ្ញាធរបានស្នើសុំទៅក្រសួងមហាផ្ទៃបង្កើតបានជាភូមិនេះឡើងរួចធ្វើការ អភិវឌ្ឍ ក្រោយគេ ហើយឥឡូវ អាជ្ញាធរបានកំពុងកសាង បាននូវប្រព័ន្ធប្រឡាយ កសាងផ្លូវ សាលារៀន មន្ទីពេទ្យជាដើម ។ ម្យ៉ាង កន្លងមកភូមិពីរនេះជួបការលំបាកបញ្ហាភ្លើង និងទឹក ប៉ុន្តែសព្វថ្ងៃភូមិកូនខ្លៃង និងភូមិព្រះអណ្ដូង ដែលនៅដាច់ស្រយាល ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុកមានទឹកស្អាត និងភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ ។ទាំងនេះ ស្ដែងចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែនក៏ដូចជាគោលនយោបាយអភិវឌ្ឍជាតិ របស់គណៈបក្យប្រជាជន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សេរីកុសល បា នអំពាវនាវ ដល់ប្រជាពលរដ្ឋមានឈ្មោះ កុំចាញ់ការឃោសនាជនអគតិ មិនឲ្យបងប្អូនទៅចូលរួមទៅបោះឆ្នោត ជាមួយបញ្ហាផ្សេងៗទៀត។ ដូច្នេះប្រជាពលរដ្ឋនាំគ្នា ទៅបោះ ឆ្នោតឲ្យបានគ្រប់គ្នាក្នុងការជ្រើសរើស យកអ្នកមានលទ្ធភាព សមត្ថភាពកសាងដឹកនាំសង្គមជាតិប្រកបដោយសេចក្ដីសុខ មានស្ថេរភាព នយោបាយ ហើយឆ្ពោះទៅរកការរីកចម្រើនរុងរឿង។

ក្នុងឱកាស នេះ ក្រុមការងារយើងបានចែកជូននំបញ្ចុក និងសារុង រួម ថវិកា មួយចំនួន ដល់ប្រជាពលរដ្ឋដែលបានចូលរួមពិធីសំណេះសំណាលសុខទក្ខ ជាមួយប្រជាពលរដ្ឋភូមិកូនខ្លែង និងភូមិព្រះអណ្ដូង ក្នុងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២៣ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top