លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារក្រីក្រចំនួន១០០គ្រួសារ ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋាន មករស់នៅតំបន់ធម្មជាតិរុនតាឯក ។

ក្នុងពិធីនេះផងដែលក៏មានការចូលរួមអមដំណើរ ដោយលោក ជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពខេត្ត ស្រុក ជាច្រើនរូប។ដែលបានធ្វើឡើងនៅផ្សារ តំបន់ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍ថាប្រជាពលរដ្ឋស្ម័គ្រចិត្ត ចាកចេញពីតំបន់អង្គរ មករស់នៅតំបន់រុនតាឯក ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន មន្ទីរ ពេទ្យ ផ្សារ ភ្លើងអគ្គិសនី អណ្ដូងទឹក ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ផ្តល់ប្រាក់ឧបត្ថម្ភ និងដីឡូត៍ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ សម្រាប់សាងសង់លំនៅឋាន និងជាពិសេសផ្តល់ជូននូវប័ណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ ប័ណ្ណសម្រាប់ស្ត្រីមានផ្ទៃពោះ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មកសង់លំនៅថ្មីក្នុងឃុំរុនតាឯក។

លោកជំទាវបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាព សុខភាពសាធារណៈនិងមានមុខមាត់ប្រជាជាតិលើឆាកអន្តរជាតិ ដូច្នេះដើម្បីចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំប្រទេសដែលគិតពីសុខទុក្ខប្រជាជន និងបំរើប្រជាជន និងសូមពុកម៉ែបងប្អូនកុំភ្លេចដល់ថ្ងៃបោះឆ្នោតត្រូវយកទៅជាមួយឯកសារចាំបាច់សម្រាប់បំរើឱ្យការបោះឆ្នោត៕

សូមជម្រាបផងដែលថា ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ នេះផងដែល សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពខេត្ត បានផ្ដល់អំណោយជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី២កេះ ទឹកត្រី១យួ ទឹកស៊ីអីវ១យួ ត្រីខ១យួ អំបិល២គីឡូក្រាម ប៊ីចេង០,៥គីឡូក្រាម ស្កសរ២គីឡូក្រាម មុង១ និងថវិកា៤០,០០០រៀល៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top