វេទិការពិភាក្សាជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីផលិតផលក្នុងស្រុក មានសុខភាពល្អ និងមានការធានាគុណណភាពត្រឹមត្រូវនៅក្នុងខេត្ត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ អេមព្រឹសអង្គរ (Empress Angkor Hotel) ក្នុងខេត្តសៀមរាប ផ្លូវជាតិលេខ៦A ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ អង្គការហ្គ្រេត បានបើកវេទិការពិភាក្សាជាមួយពហុភាគីពាក់ព័ន្ធ ស្តីពី ផលិតផលក្នុងស្រុក មានសុខភាពល្អ និងមានការធានាគុណណភាពត្រឹមត្រូវនៅក្នុងខេត្តសៀមរាប ដោយមានវត្តមានលោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្ត លោក ទូច សុខារិទ្ធ ប្រធានគម្រោងអង្គការហ្គ្រេត និងមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធនានា អង្គការដៃគូរ និងសហគមន៍បន្លែធម្មជាតិជាច្រើននាក់បានចូលរួមផងដែរ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានជម្រុញឲ្យសកម្មភាពរបស់គម្រោង និងប្រជាពលរដ្ឋត្រូវចូលរួមចំណែកក្នុងការការពារនៅលផិតផលក្នុងស្រុករបស់យើងឲ្យមានគុណភាពល្អ ហើយចូលរួមផ្សព្វផ្សាយពីប្រពលវកម្ម និងចម្រុះភាព កសិកម្ម និងអាហារឲ្យបានទូលំទូលាយ ដើម្បីនិរន្តរភាព និងប្រព័ន្ធសុវត្ថិភាព ពង្រឹងអង្គការកសិករ និងបង្កើតរចនាសម្ព័ន្ធខ្សែចង្វាក់ផលិតកម្មកសិកម្មក្នុងស្រុកដើម្បីធ្វើអោយមាន សុវត្ថិភាពការផលិត (ស្រស់ និងកែច្នៃ) និងសម្របសម្រួលអោយមានការលក់ផលិតផលនោះចូលទៅក្នុងទីផ្សារជាដើម។

លោក សុខារិទ្ធ ប្រធានគ្រប់គ្រងគម្រោងអង្គការហ្គ្រេតប្រចាំខេត្តសៀមរាប បានបង្ហាញថា អង្គការហ្គ្រេត គឺជាអង្គការបារាំងដែលបានធ្វើការដើម្បីលុបបំបាត់ភាពក្រីក្រ និងវិសមភាព ចាប់តាំងពីឆ្នាំ ១៩៧៦ មកម្លេះ។ អង្គការហ្គ្រេត បានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៨៨ ហើយ បច្ចុប្បន្ននេះកំពុងធ្វើការដោយផ្តោតលើវិស័យមួយចំនួន ដូចជា ទឹកស្អាត និងអនាម័យ,​ ក្សេត្របរិដ្ឋាន, ប្រព័ន្ធ ធារាសាស្ត្រ, អាហាររូបត្ថម្ភ, ខ្សែចង្វាក់ផលិតកម្ម, ការគ្រប់គ្រងដីធ្លី និងការគាំពារសង្គម។ លោក បានបន្តថា ចាប់តាំងពីឆ្នាំ២០១០ អង្គការហ្គ្រេត បានសហការណ៍ជាមួយអង្គការសៀដ ដើម្បីអនុវត្តគម្រោងមួយឈ្មោះថា APICI ដើម្បី បង្កើតអោយមាននិរន្តរភាពកសិកម្ម សម្រាប់កសិករខ្នាតតូច នៅក្នុងខេត្តសៀមរាប។ យើងចង់អ្នកចូលរួមក្នុងការអភិវឌ្ឍនៃផ្ទៃដីកសិកម្ម អោយមានប្រសិទ្ធិភាព និងនិរន្តរភាព ហើយបង្កើតអោយមាន ប្រព័ន្ធអាហារ ដែលនឹងត្រូវអនុវត្តដោយភាគីពាក់ព័ន្ធថ្នាក់ខេត្តផងដែរ។ លោក បានបញ្ជាក់ទៀតថា
កសិករដែលចូលរួមក្នុងសកម្មភាពរបស់គម្រោងកំពុងតែអនុវត្តនូវការធ្វើកសិកម្មបែបថ្មី ដូចជាក្សត្របរិដ្ឋាន តាមរយៈប្រព័ន្ធធានាគុណភាពដោយមានការចូលរួម (PGS)។ តាមរយៈនិយមន័យប្រព័ន្ធនេះគឺជាស្តង់ដា គុណភាព និងដំណើរការនៃការត្រួតពិនិត្យនៅចំការ ដែលកសិករបានដាំដុះដោយសុវត្ថិភាព ចំពោះអ្នកទទួលទាន និងមិនបង្ករអោយមានផលប៉ះពាល់ដល់បរិដ្ឋាន។ ដូចច្នេះគម្រោង APICI-GRET-CIRD តាមរយៈ ផលិតផលក្នុងស្រុក សុវត្ថិភាព សុខភាព និងមានប្រព័ន្ធធានាគុណភាពទៅលើផលិតផល កំពុងតែគាំទ្រលើប្រព័ន្ធអាហារដែល មានសុខភាព និងមាននិរន្តរភាពនៅក្នុងខេត្តយើងនេះ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top