គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត និងឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ គ ជ ប ខេត្តសៀមរាប បានបើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៃការបោះឆ្នោត និងឃោសនារកសំលេងឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ក្នុងស្នាក់ការ គ ជ ប ខេត្តសៀមរាប ដោយមានវត្តមានគណបក្សនយោបាយមួយចំនួន និងអ្នកពាក់ព័ន្ធបានចូលរួមប្រជាច្រើនាក់ដែរ។ ក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត និងឃោសនារកសំលេងឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាណាមួយឡើយ។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការនានាកន្លងមក។
ជាមួយគ្នានោះ លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៏លើកឡើងនៅចំណុចសំខាន់ៗ មួយចំនួនមកបង្ហាញពាក់ព័ន្ធការងារសន្តិសុខ និងសុវត្ថិភាពក្នុងពេលបោះឆ្នោតខាងមុខនោះ គឺលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានី ខេត្ត ឱ្យបំពេញ ភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញ និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំងដែលបានកំណត់ក្នុងផែនការអន្តរស្ថាប័នលេខ ០១០ ៨.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងសេចក្ដីណែនាំរួមលេខ ០១ សណន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និងចាត់វិធានការនានា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំង ផែនការ ឬក៏សេចក្ដីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារសន្តិសុខ។

លោក បានបន្តថា ចំពោះ គធ.ខប និង គឃ.សប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ញាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាសេនាធិការ ពិសេសកម្លាំង ការពារក្នុងពេលឃោសនាបោះឆ្នោត ការពារទីស្នាក់ការ គឃ.សប ការពារការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត កម្លាំងត្រៀមអន្តរាគមន៍ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លាំង ត្រៀមអន្តរាគមន៍ នៅនឹងកន្លែងនៅតាមបណ្ដាការដ្ឋានយោធភូមិភាគនៃរាជធានី ខេត្តដែលពាក់ព័ន្ធ ដោយ ផ្អែកតាមផែនការកំណត់។ គធ.ខប និង គឃ.សប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មានអំពី សភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុម បុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ ឬមានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រសិនបើប្រទេសជាតិជួបគ្រោះអាសន្ន ឬស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ វិធានការ សុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់នានាត្រូវអនុវត្តដោយ គ.ជ.ប និងគណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទី៥. ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្ដាហ៍ និងអាច កោះប្រជុំតាមការចាំបាច់ក្នុងគោលបំណងពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយ ឱ្យបានសមស្រប៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top