សម្តេចតេជោ ព្រមានបិទហ្វេសប៊ុកនៅកម្ពុជា បើសិនក្រុមប្រឆាំង នៅតែព្រហើន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានបិទប្រព័ន្ធហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បើសិនក្រុមប្រឆាំងនៅតែអុកឡុក និងព្រហើន ដោយងាកទៅប្រើប្រាស់ប្រព័ន្ធ សង្គមផ្សេងទៀតដូចជា តេឡេក្រាម វាត់អាប់ វ៉ាយប៊រ ឡាញជាដើម។ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ មិថុនា សម្តេចសម្រេចលុបហ្វេសប៊ុក ឈប់ប្រើជាផ្លូវការតែម្តងដោយមានមនុស្ស ១៤លាននាក់តាមដានព័ត៌មានហ្វេសប៊ុកសម្តេច។ ទាក់ទិននឹងការលុបហ្វេសប៊ុកនេះ សម្តេចតេជោបានលើកឡើងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែសប្បាយរីករាយ។

ចំណុចនេះ សម្តេចតេជោគូសបានព្រមាន ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកឯងត្រូវចាំនិងគិតថា បើខ្ញុំចេញបញ្ជាក់បិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ញា ខ្ញុំគ្រាន់តែប្រាក់លោកឯងទេ តែវាមិនមែនជាមធ្យោបាយដែលហ៊ុន សែនប្រកាន់យកនោះទេ តែលោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ហ៊ុន សែនឲ្យសោះ»។ ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា ទោះបីជាសម្តេចលុបហ្វេសប៊ុកដែលមាន មនុស្សតាមដានចំនួន ១៤លាននាក់ ប៉ុន្តែសម្តេចមានទំនាក់ទំនង ជាមួយប្រជាពលរដ្ឋបានគ្រប់ពេល ទាំងប្រព័ន្ធតេឡេក្រាម ហើយពេលនេះលេងតិកតុក (TikTok)ផងដែរ។

សម្តេចតេជោ ក៏បានឲ្យដឹងថា មានអ្នកយកឈ្មោះសម្តេចទៅបង្កើតតិកតុក មានចូលរួមលេងមើលជាង ៣០ម៉ឺននាក់ និងយកឈ្មោះសម្តេចមួយទៀតមាន ១លាន២សែននាក់ ជាមួយ (Like) ឡាច១២លាននាក់ ហើយមួយទៀតមានអ្នកឡាចរហូតដល់ ៥២លាននាក់ (គេយក ឈ្មោះខ្ញុំទៅប្រើ)។ សម្តេចតេជោ ក៏បានប្រកាសសុំត្រូលឆាវឆាវ និងប៉ាចិនមកបង្ហោះ លើប្រព័ន្ធតិកតុក ផ្ទាល់ខ្លួនផងដែរព្រោះឥឡូវនេះ អ្នកលេងតិកតុកមានចំនួនច្រើន។

សម្តេច បានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំគ្រាន់តែប្រដៅពួក នៅខាងក្រៅដែលកំពុងសម្បាយ នៅពេលខ្ញុំលុបហ្វេសប៊ុកប៉ុន្តែខ្ញុំ នឹងផ្តាច់ជើងលោកឯងបើសិនឯងព្រហើន។ ខ្ញុំនឹងឲ្យបិទហ្វេសប៊ុកមិនឲ្យ ប្រើប្រាស់ក្នុងមួយរយៈពេលខ្លី ឬស្ថាពរ តើលោកឯងគិតម៉េច? ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែអ្នកឯងកុំភ័នច្រឡំជាមួយយុទ្ធសាស្ត្រហ៊ុន សែនឲ្យសោះគ្រាន់តែប្រដៅអ្នកឯង” ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top