សម្តេចពពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភានិងសមិទ្ឋផលមួយចំនួនទៀត នៅវត្តប្រាសាទរង្សីក្នុងស្រុកជីក្រែង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ វត្តប្រាសាទរង្សី នៅស្រុកជីក្រែងខេត្តសៀមរាប ទទួលបាន សាលាធម្មសភា០១ខ្នងមានទំហំ១១.៥មគុណនឹង១៥.៥ម កម្ពស់៨ម មាន៨បន្ទប់បានកសាងនៅចុងឆ្នាំ២០១៧ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ដឹកនាំកសាងដោយឯកឧត្តម សៀក សុជាតិនិងលោកជំទាវព្រមទាំងមានការចូលរួមពីព្រះចៅអធិការ សប្បុរសជននិងពុទ្ឋបរិស័ទជិតឆ្ងាយ បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ បានជាវព្រះពុទ្ឋបដិមាចំនួន៦អង្គទៀតផងដែរ សរុបទាំងថ្លៃការសាងសង់សាលាធម្មសភានិងជាវពុទ្ឋបដិមាគិតជាថវិកាចំនួន១៧៩,៣៥០ដុល្លារ។

សមិទ្ឋផលទាំងអស់ខាងលើនេះត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។ ក្នុងសុន្ទរកថាស្វាគមន៍ របស់ ឯកត្តម សៀក សុជាតិ ប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប  មានប្រសាសន៍ថា សមិទ្ឋផលរបស់សម្តេចពិជ័យសេនា ទៀ បាញ់ប្រគេនដល់វត្តប្រាសាទរង្សីនាពេលនេះគឺដើម្បីសម្រាប់ប្រជាពលរដ្ឋ និងពុទ្ឋបរិស័ទគោរពបូជាក្នុងគោលដៅលើកស្ទួយវិស័ព្រះពុទ្ឋសាសនាក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីដែលជាស្ថាបនិកមគ្គទេសឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញនិងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិសួទាំងពុទ្ឋចក្រនិងអាណាចក្រ។

សំណេះសំណាលនាពេលនោះ សម្តេចពពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈនៅទូទាំងប្រទេស ជាពិសេសរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងស្ថានភាពដែលសភាព- ការណ៏ក្នុងតំបន់ និងពិភពលោក កំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងប្រកប ដោយគ្រោះថ្នាក់ រួមជាមួយនឹងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ដែលបង្ក ឱ្យមានផលប៉ះពាល់មកលើសន្តិសុខ និងការលូតលាស់សេដ្ឋកិច្ចជាតិយើង។ រាជរដ្ឋាភិបាលបានជំរុញ អនុវត្តជាប់ជាប្រចាំនូវកម្មវិធីកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ មានភាព ប្រទាក់ក្រឡាគ្នា សម្រេចបានសមិទ្ធផលតាមការគ្រោងទុក ដើម្បីធានាការលើកកម្ពស់អភិបាលកិច្ច ក្នុង វិស័យសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ ។

សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលបាន រួមគ្នាខិតខំពង្រឹងនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអនុវត្តគោល នយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” បានរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៅក្នុងព្រឹត្តិការ ទទួលបានជោគជាផ្លែកន្លងមក។ សម្តេចពិជ័យសេនា ទៀ បាញ់ក៏ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារសន្តិភាព មិនត្រូវឱ្យសន្ដិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្ស នយោបាយណាមួយនោះទេ ទោះអស់តម្លៃណាក៏ដោយ។ ចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផល ទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឱ្យសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឱ្យបានស្ថិតនៅគង់វង្សជាអមតៈ ជាពិសេស សមិទ្ធផលជ័យជម្នះ៧មករា ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ ជាតិយើង ជាដរាបតរៀងទៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ក៏បានស្នដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃ រដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា សំដៅរួមគ្នា បន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជា-ធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top