អ្នកនាំពាក្យក្រុមហ៊ុន Meta អះអាងថា ក្រុមហ៊ុនមិនបានបិទ ឬលុប Facebook របស់សម្តេចតេជោ ហ៊ុន សែន នោះទេ គឺសម្ដេចលុបចោលដោយខ្លួនឯង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ តាមរយៈសារព័ត៌មានធំៗ ក៏ដូចជាសារ ព័ត៌មាន The New York Times ចេញផ្សាយឲ្យ ដឹងថា, អ្នកនាំពាក្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុន គ្រប់គ្រងបណ្ដាញសង្គម Facebook បានអះអាងយ៉ាង ច្បាស់ថា ក្រុមហ៊ុនពុំបានបិទ ឬលុបហ្វេសប៊ុករបស់ ស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទ គឺសម្ដេចជាអ្នកប្រកាសបិទខ្លួនឯង។ការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Meta បានធ្វើ ឡើងបន្ទាប់ពី មានការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចបិទហ្វេសប៊ុករបស់ ស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយ ជាដើម។

កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលុបចោល Facebook ជាស្ថាពរតែម្តង និងបានស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះ សម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។ នៅក្នុងវេទិកាសាធារណៈមួយ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរ ទៅក្រុមហ៊ុន Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថ ព្រះមហាក្សត្រ ប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរ ទេ? សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេសមកនិយាយ ហើយបំភ្លេចភាព តិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើមកលើសម្ដេច។សម្ដេចបានថ្លែងដូច្នេះថា «Facebook គេមាន គោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើ ខុសនឹងគោលនយោបាយរបស់ Facebook»។

បន្ថែមពីលើនោះទៀត សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំ គណនីហ្វេកបុក (Facebook) សម្តេចជាច្រើនដែលមាន រហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុង ក្រោយនេះ សម្តេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook

សម្តេចសូមការយោគយល់ពីអ្នករាប់សម្ដេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច តាមរយៈតេឡេក្រាមវិញ។ សម្តេចក៏បានបង្កើតគណនី TikTok ដើម្បីចែករំលែក ព័ត៌មាន និងប្រសាសន៍ផងដែរ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top