ភ្លើងធូបបូជាអាសនះ បានបណ្តាលឲ្យឆេះខ្ទេចផ្ទះមួយខ្នង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅស្រុកពួក
វេលាម៉ោង ១១និង៣០នាទី ថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ អគ្គីភ័យកើតឡើងលើផ្ទះប្រជាពលរដ្ឋមួយខ្នងនៅ (ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ករណីអគ្គីភ័យនេះផ្ទះម្ចាស់ឈ្មោះ ចៀម យន់ ភេទស្រី (ស្រ្តីមេម៉ាយ) អាយុ៦១ឆ្នាំ មុខរបរ ធ្វើស្រែនៅភូមិប៉ាក់ប៉ាន់ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ អធិការនគរបាលស្រុកពួកបន្តថា ករណីផ្ទះដែលការឆាបឆេះផ្ទះនេះ ទំហំប្រវែង៨ ម៉ែត្រ គុណ ៩ម៉ែត្រថ្មក្រោមឈើលើ ប្រក់ស៊ីប្រូ ជញ្ជាំងក្តារ។ លោកាបានបន្តទៀតថា ហេតុការណ៍នេះ ដោយមានការជួយអន្តរាគមន៍ ក្នុងពេលកំពុងកើតហេតុ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារនិងប្រជាពលរដ្ឋ ជួយសង្គ្រោះ។ ចំពោះ រថយន្តពន្លត់អគ្គីភ័យពុំបានចូលជួយអន្តរាគន៍បានទាន់ពេលវេលានោះទេ ដោយផ្លូវតូចចូលពុំ បានបណ្តាលឲ្យខូចខាតទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់ទាំងអស់ ។

ក្នុងករណីអគ្គីភ័យនេះ បណ្តាលមកពី បារមីភ្លើងធូបអាសនះ បានប្រល័យគ្មានសល់ឡើយ។ លោកបានបញ្ជាក់ ផងដែរថា លើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព លោកតែងរំលឹក និង ផ្សព្វផ្សាយជូនបងប្អូន ឲ្យមានការប្រុងប្រយ័ត្ន នូវ រាល់ភ្លើងផ្សែង មុខចាកចេញពីលំនៅដ្ឋាន ត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថា ករណីប្រធានស័ក្តនេះ យើង មិនអាចដឹងមុននោះឡើយ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top