គ្រោះថ្នាក់រថភ្លើងដ៏សាហាវមួយនៅប្រទេសឥណ្ឌា បណ្តាលមកពីការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាខុស ក្នុងកំឡុងពេលជួសជុល

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23


ឥណ្ឌា៖ ការស៊ើបអង្កេតផ្លូវការមួយបានរកឃើញថា កម្មករ ជួសជុលរបាំងផ្លូវដែកមួយខ្សែ នៅក្នុងប្រទេសឥណ្ឌាបានបង្កកំហុសក្នុងការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិនៅលើខ្សែបណ្តាញ បណ្តាលឲ្យមានគ្រោះថ្នាក់ដ៏សាហាវបំផុតដែលមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃទី០២ ខែមិថុនា នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្ស ២៨៨នាក់ និងបង្ករបួសជាង ១.០០០នាក់ ។
គ្រោះមហន្តរាយនេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយបានបុកជាមួយរថភ្លើងដឹកទំនិញដែលកំពុងឈប់ ហើយបានធ្លាក់ផ្លូវ និងបន្តបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតដែលមកពី ទិសផ្ទុយគ្នា។
នៅក្នុងរបាយការណ៍ស៊ើបអង្កេត ដែលត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា អ្នកស៊ើបអង្កេតរបស់គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS) បាននិយាយថា ការគ្រោះថ្នាក់ដំបូង បានកើតឡើងដោយសារតែការកែប្រែសៀគ្វីផ្តល់សញ្ញា ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងជា ញឹកញាប់ នៅរបាំងផ្លូវដែកក្បែរនោះ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top