ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាការពារថែរក្សាព្រៃឈើ និងដាំកូនឈើឡើងវិញ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាការពារថែរក្សាព្រៃឈើ និងដាំកូនឈើឡើងវិញ កូនឈើទាល និង គគីរ ចំនួន២៥០០ដើម ត្រូវបានរដ្ឋបាលស្រុកបន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងអាជ្ញាធរខេត្តសៀមរាប ដាំលើផ្ទៃដី៤ហិចតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ០៩កក្កដា នៅព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៣។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងរយៈពេល០៦ខែ ឆ្នាំ២០២៣នេះ ខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃខុសច្បាប់បានចំនួន០៧ករណី ក្នុងនោះបញ្ជូនទៅតុលាការចំនួន០៤ករណី។ ជាមួយគ្នា ក៏បានបន្តអនុវត្តកំណែទម្រង់វិស័យព្រៃឈើ ដោយបង្កើតបានសហគមន៍ព្រៃឈើ ៦២សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ៣៤៤០១ហិកតា និងបានជម្រុញសហគមន៍ ដែលមានសក្តានុពលអនុវត្តទេសចរណ៍ធម្មជាតិ អនុវត្គ ម្រោងពិពិធកម្មកសិកម្ម មិនទុកចោលដីទំនេរ មិនពឹងផ្អែកតែលើផលអនុផលព្រៃឈើ នោះឡើយ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ ព្រោះវាជាបទល្មើសដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមបានបន្តថា ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឱ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឱ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខ ដុមរមនា។ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាការពារថែរក្សាព្រៃឈើ និងដាំកូនឈើឡើងវិញ នៅគ្រប់ទីកន្លែង៕

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top