ក្រុងប៉ោយប៉ែតក្រោយពីបានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន ៧នាក់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ក្រុងប៉ោយប៉ែត៖ ក្រោយពីបានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទត្រូវបានបញ្ជូនបន្តទៅខេត្តស្នងការដ្ឋាននគរបាលបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។

លោកវរសេនីឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលជាជនជាតិថៃចំនួន៧នាក់រួមមាន÷
១.ឈ្មោះគីតធីជុង ស៊ុមប៊ុតភេទប្រុសអាយុ២៣ឆ្នាំ
២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ
៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុសអាយុ២៧ឆ្នាំ
៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ
៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុសអាយុ២០ឆ្នាំ
៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ
៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំជនជាតិទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០២៣នៅវេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែតមានករណីផ្ទុះអាវុធហើយជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រៈរាជអាជ្ញាសាលាដំពូងខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ស្រី១នាក់និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀននិងសាធាតុញៀនមានចំនួន១៦ប្រភេទមាន១.ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់ ២.ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់៣.ថ្នាំគ្រាប់ពណ៌ស្វាយអក្ស(RR)ចំនួន២០គ្រាប់ ៤.ថ្នាំគ្រាប់ពណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់៥.ថ្នាំគ្រាប់ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5) ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង ៩.គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម ១០.ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស(WY)ចំនួន៤៤០គ្រាប់ ១១.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន៥០គ្រាប់ស្មើ៤.៥០ក្រាម ១២.អាវុធខ្លី២ដើមមាន ២បង់២២គ្រាប់ ១៣.សៀវភៅប៉ាស្ព័រ៤ក្បាល ១៤.អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក១៥.ដបទឹកថ្នាំអក្ស(ALLERGIN)ចំនួន២៥ដប ១៦.ទូរស័ព្ទដៃ១គ្រឿង។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថានៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ស្រី១នាក់និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទគឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវនិងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរតាមចម្លើតសារភាពត្រូវបានកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយជ័យដើម្បីចាត់ការតាមច្បាប់៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top