គណបក្សប្រជាជនខេត្ដសៀមរាប សំណេះសំណាលជាមួយពលរដ្ឋចំនួន ៧០០នាក់ នៅសង្កាត់ស្លក្រាមក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមាប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការប្រមាណ ៧០០នាក់ ដើម្បីលើកទឹកចិត្ដឱ្យពួកគាត់ទៅចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រីអាណត្ដិទី៧ ឆ្នាំ២០២៣ខាងមុខ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រោមអធីបតីភាពឯកឧត្ដម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំប្រទេសឱ្យចាកចេញផុតពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ នឹងបាននាំមកនូវសុខសន្តិភាព ជាមួយការអភិវឌ្ឍឥតឈប់ឈរដូចសព្វថ្ងៃ។ ជាមួយនោះ ឯកឧត្ដម ក៍បានលើកឡើងថា ការរីកចម្រើនគ្រប់វិស័យនេះ ក៏បានមកពីបងប្អូន ដែលគោរពស្រលាញ់ និងមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីអណត្តិមុនៗកន្លងមក។ ឯកឧត្ដមបន្ថែមថា មានតែគណបក្សប្រជាជនទេដែលធ្វើអោយកម្ពុជាមានការរីកចំរើនគ្រប់វិស័យបាន ការបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺបន្តផ្ដល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍបន្ថែមទៀត រួមមានបន្ដតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តកែសម្រួល និងតម្លើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំង ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ។ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាមទាំងអស់ អញ្ជើញទៅចូលរួមមកបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងសៀមរាប  បានលើកឡើងថា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូបត្រូវបណ្តុះគំនិតស្រឡាញ់សន្តិភាព ការពារសុខសន្តិភាព និងដឹងគុណចំពោះអ្នកដែលធ្វើឱ្យប្រទេសជាតិមានសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានថ្លែងថា សមាជិក សមាជិការ និងប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសត្រូវប្រឆាំងដាច់ខាតរាល់បុគ្គល ឬក្រុមណាមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា បន្តមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ ឯកឧត្ដម បានបន្តថា ការអភិវឌ្ឍប្រទេសបាននោះ សំខាន់បំផុត គឺកត្តាសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ ដូចនេះ យើងត្រូវថែរក្សាឱ្យបាន គង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយៗតទៅទៀត៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top