ក្រោមការដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី៖ ជនសង្ស័យជាចោរឆក់០២ករណីត្រូវបានបង្រ្កាបចាប់ខ្លួនភ្លាមៗ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពង់ចាម៖ ក្រុមជនសង្ស័យលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា(ឆក់កាបូបប្រាក់) ចំនួន០២ករណីត្រូវបានកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ចុះកិច្ចប្រតិបត្តការបង្ក្រាបឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាពរួច ហើយប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជរដោយផ្ទាល់យ៉ាងក្តៅគគុកពីសំណាក់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី និងវេលាម៉ោង០៩ និង០០នាទី។

ករណីទី១ៈ នៅលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 
ករណីទី២ៈ នៅលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានថ្លែងអោយដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម រូបលោកបានដាក់ផែនការណ៍បញ្ជារ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បានចុះកិច្ចប្រតិបត្តការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់គឺ៖ ១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ ស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
 ២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ +ដកហូតវត្ថុតាងរួមមាន៖-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨-មួកសុវត្តិភាពចំនួន០២-កាបូបស្ពាយពណ៌ផ្កាឈូកចំនួន០១(ជាកាបូបរបស់ជនរងគ្រោះ)។បច្ចុប្បន្នជនសង្ស័យ០២ នាក់ និងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ By CCN
ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top