សាលាដំបូងរាជធានីភ្នំពេញសម្រេចបើកសាវនាការកាត់ទោស លោក ងួន ផល្លា ប៉ូលីសស័ក៣ មន្ត្រីប៉ុស្តិ៍ ព្រែកតាសេកនឹងបក្សពួករបស់ខ្លួនហើយ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ បន្ទាប់ពីមហាជនជាច្រើននាក់មានការងឿងឆ្ងល់ថា សាលាដំបូងរាជធានីភ្នំពេញសង្ស័យភ្លេចឬក៏មានចេតនាអ្វីទេដឹងបានជាយូរខែហើយមិនឃើញចាត់វិធានការណ៍លើសំណុំរឿងហឹង្សាដោយចេតនាដែលក្រុមលោក ងួន ផល្លា មន្ត្រីប៉ូលីសស័ក៣ ប៉ុស្តិ៍ព្រែកតាសេក បានព្រួតគ្នាវាយជនរងគ្រោះស្ទើស្លាប់ស្ទើរស់នោះ ស្រាប់តែកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឲ្យលោក ស៊ុន ពិសី ដែលជាជនរងគ្រោះចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨នឹង ៣០នាទីព្រឹក ដើម្បីបើកសវនាការជំនុំជម្រះតាមនីតិវិធីដែលមានចៅក្រមជំនុំជម្រះនោះ គឺលោក យ៉ាន សុភាព ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការ
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជីសាវនាការ
លោក មាស ស្អាង ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានធ្វើការដោះលែងលោក ងួន ផល្លា ប៉ូលីសស័ក៣ មន្ត្រីស្ថិតិប៉ុស្តិនគរបាលព្រែកតាសេកឱ្យត្រឡប់មកផ្ទះវិញបន្ទាប់ពីលោក ងួន ផល្លា និងបក្សពួកជាច្រើននាក់បានប្រើអំពើហិង្សាយ៉ាងឃោរឃៅដោយព្រួតគ្នាវាយមកលើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ស្ទើរជិតស្លាប់ ហើយត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើយោងតាមដីកាសម្រេចដាក់ជនត្រូវចោទលោក ងួន ផល្លា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លេខ៧២១៨ញ\ត.ព.សរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចថា៖ ១.ដាក់ជនត្រូវចោទឈ្មោះ ងួន ផល្លា ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមន្ត្រីប៉ុស្តិ៍រដ្ឋបាលព្រែកតាសេកទទួលបន្ទុកស្ថិតិទីកន្លែងកំណើតសង្កាត់លេខ១  ក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២១៣៦ផ្លូវបេតុងក្រុមទី ២ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ឪពុកឈ្មោះ ងួន សាំង (ស្លាប់) ម្ដាយឈ្មោះ ឡេង ផុន (រស់) ប្រពន្ធឈ្មោះប៉ែន ទូច (រស់) មានកូនចំនួន៣ នាក់ជានីតិជនទោសពីមុនគ្មាន។ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាប្រព្រឹត្តនៅមុខបន្ទប់ជួលផ្លូវបេតុងក្រុមទី២ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្ផផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ឲ្យគោរពកាតព្វកិច្ចដូចខាងក្រោម៖ ក.មិនត្រូវចេញក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ.មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ គ.ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។ ឃ.ត្រូវដាក់ប្រាក់ធានាចំនួន៥.០០០.០០០៛(ប្រាំ លាន)រៀល។ ២.ប្រសិនបើជនត្រូវចោទគេចវេះចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការកំណត់នូវចំនុចទី១ ខាងលើនេះចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នវិញបាន។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ៈ៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មហាជនជាច្រើនកំពុងតែចង់ដឹងថា តើវាសនាលោក ងួន ផល្លា ប៉ូលីសស័ក៣ មន្ត្រីប៉ុស្តិ៍ព្រែកតាសេកនឹងបក្សពួកអាចគេចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ? តើលោក ងួន ផល្លា អាចនឹងត្រូវជាប់ខ្នោះម្ដងទៀតដែរឬទេ? បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចបើកសវនាការជំនុំជម្រះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣នេះ? តើច្បាប់អាចរកយុត្តិធម៌អោយក្រុមគ្រួសារជនរងគ្រោះបានដែរឬទេ?៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top