នគរបាលស្រុកសូទ្រនិគមបំបែកករណីហឹង្សា ដោយចេតនាឃា.ត់ខ្លួនជនសង្ស័យ ២នាក់ និងវត្ថុតាងកាំបិតតាំងតោ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង បានចុះពិនិត្យស្រាវជ្រាវរហូតទទួលជោគជ័យបំបែកករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាប់នឹងកាំបិតតាំងតោ) “ ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះចំកញ្ចឹងករបួសធ្ងន់ ដោយសារគំនុំ ធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកន្លងមក ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖
១.ឈ្មោះ ឆេង កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ។
២.ឈ្មោះ សុះ សំអាន (ហៅ អ៊ីត) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ។
*កើតហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១:៣០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
*ជនរងគ្រោះឈ្មោះ អ៊ួក ភាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ។

សូមបញ្ចាក់ផងដែលថា៖ ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និង កាបិតតាំងតោចំនួន ០១ ប្រវែង ៣២ស.ម)ហើយរៀបចំកសាងសំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top