បុរសជនជាតិចិនមិនដឹងប្រញ៉ាប់ទៅណាទេ បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក BMW ពាក់ស្លាកលេខ កម្ពុជា I.8.7179 ល្មើសភ្លើងសញ្ញាចរាចរណ៍ បណ្តាលឲ្យទៅបុកជាមួយរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក Ford Raptor ឲ្យរងការខូចខាត ហើយបន្តទៅបុកជាមួយម៉ូតូ មួយគ្រឿងផ្សេងបណ្តាលឲ្យនារីម្នាក់រងរបួសផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅត្រង់ចំណុចស្កុបនាគបាញ់ទឹក តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានឲ្យភាគីទងសងខាង ធ្វើការដោះស្រាយគ្នាផងដែរ។ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top