រយៈ១៤ថ្ងៃ ដំណើរការឃោសនាបោះឆ្នោត នៅខេត្តសៀមរាប មានបរិយាកាសល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ រយៈពេល១៣ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ នៅខេត្តសៀមរាប ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។ នេះបើតាមការលើកឡើងរបស់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។

ប្រធានគណៈកម្មការខេត្តសៀមរាប រៀបចំការបោះឆ្នោត លោក នឹម វ៉ាន់សំ បានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទនៅរសៀថ្ងៃទី១៤ ខែកក្កដានេះ ថា សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៤ បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ លោកថា ការឃោសនា មានដំណើរការទៅដោយរលូន មិនមានអំពើហឹង្សា ឬបញ្ហាអសន្តិសុខអ្វីនោះទេ។

បើទោះបីជាយ៉ាងនេះក្តី លោក នឹម វ៉ាន់សំ បានទទួលស្គាល់ថា ក៏មានបញ្ហាតូចតាចខ្លះដែរដែលកើតមានឡើង ដូចជាមានគណបក្សខ្លះរអ៊ូរទាំរឿងរបកស្ទីកគ័រ ឃោសនាដែលបិទនៅតាមសាធារណៈជាដើម។

សូមជម្រាបថា សម្រាប់ខេត្តសៀមរាប មានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប្រមាណជាង៦០ម៉ឺននាក់ និងមានការិយាល័យបោះឆ្នោតចំនួន១៥២១ ការិយាល័យ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាប ក៏បានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ប្រមាណជាង៤ពាន់នាក់ផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top