លោក Puy kea៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីឆ្មក់ចូលជំរុំអ្នកសារព័ត៌មាន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ លោក Puy Kea អ្នកកាសែតជើងចាស់ថា ទីក្រុង Jakarta៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ឡាវរ៉ូវ (Sergey Lavrov) បុរសវ័យចំណាស់អភ័ព្វញាតិបានធ្វើឱ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទីក្រុងចាកាតា (ឥណ្ឌូនេស៊ី) នៅពេលដែលពួកគេកំពុងទន្ទឹងរង់ចាំសួរនិងចង់បានចម្លើយពីសង្រ្គាម
រុស្ស៊ីនៅអ៊ុយក្រែន ស្រាប់តែលោកដើរមករកអ្នកសារព័ត៌មានដោយខ្លួនឯង ហើយឱ្យសហការីជួយថតរូបលោកឱ្យជាប់ជាមួយអ្នកសារព័ត៌មាននៅពីក្រោយខ្នងធ្វើព្រងើយ។ អ្នកសារព័ត៌មានរាប់សិបនាក់បានខកចិត្ត ហើយឆ្លល់ថាហេតុអ្វីបានជាលោកដើរមករកពួកគេហើយបែរជាមិនឆ្លើយនូវសំណួរមួយម៉ាត់ពីរទាល់តែសោះ។ ភ្លាមៗនោះ អ្នកសារព័ត៌មានខ្លះក៏កាត់យល់ថាប្រហែលជាលោក ឡាវរ៉ូវ ធុញថប់នឹងភាពឯកាដែលប្រមុខការទូតចំនួន២៧ប្រទេសមកចូលរួមកិច្ចប្រជុំវេទិការតំបន់អាស៊ាន (ASEAN Regional Forum) មានមិនដល់១០ប្រទេសទេដែលគេចង់និយាយនិងសារសងសំដីជាមួយគាត់ ក្រៅពីនោះគេនាំគ្នាគេច ឬធ្វើមិនឃើញ នោះក៏ដោយសារការមិនពេញចិត្តឬចង់បង្ហាញពីការជំទាស់ទៅនឹងអំពើឈ្លានពាន (ឬប្រតិបត្តិការយោធាពិសសេ) របស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ព្រឹត្តិការណ៍ខាងលើបានបង្ហាញពីឥរិយាបថដ៏កម្របំផុតសម្រាប់ប្រមុខការទូតចាស់វស្សារមកពីប្រទេសមហាអំណាចដ៏ធំដែលបានប្រើប្រាស់រូបរបស់អ្នកសារព័ត៌មានមួយសន្លឹកធ្វើជាសង្រ្គាមចិត្តសាស្រ្តវាយបកទៅលោកខាង
លិច។ ក្រោយនោះមិនដល់មួយម៉ោងផង ក្រសួងការបរទេសរបស់រុស្ស៊ីបានចេញផ្សាយរូបភាពរបស់លោក ឡាវរ៉ូវ ជាមួយអ្នកសារព័ត៌មានដោយភ្ជាប់ការអត្ថាធិប្បាយថា “រដ្ឋមន្រ្តីការបរទេស លោក Sergey Lavrov ត្រូវបានចោមរោមដោយអ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ រុស្ស៊ី-អាស៊ាន នៅទីក្រុងចាកាតា។ តើនេះឬជាភាពឯកោដែលសារព័ត៌មានលោកខាងលិចតែងតែស្រមៃនិងសរសេរជារើយៗ។ រូបភាពនេះទេតើដែលបង្ហាញថាអ្នកដែលឯកោពិតប្រាកដ នោះក្រុមលោកខាងលិចនោះឯង”។
ស្ទើរគ្រប់កាលៈទេសៈនៃទំនាស់ ជម្លោះ និងសង្រ្គាម ភាគីម្ខាងៗតែងប្រើប្រាស់សារព័ត៌មានដើម្បីយកប្រៀប។ អ្នកនយោបាយពូកែៗលើលោកតែងប្រើប្រាស់សារព័ត៌មានមុនចេញទៅច្បាំង ឬប្រើប្រាស់ព័ត៌មានដើម្បីបញ្ចៀសការប្រើប្រាស់អាវុធ ឬសង្រ្គាមតែម្តង។ យុទ្ធសាស្រ្តបែបនេះក៏ប្រែហែលអាចឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើងនៅប្រទេសកម្ពុជា “រឿងនាវា និងដ្រូន” នោះដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top