ប្រជាពលរដ្ឋជាង៧០០នាក់ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ចូលរួមស្ដាប់គោលនយោបាយគណបក្សប្រជាជន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្ដសៀមរាប បានជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ ដើម្បីជម្រុញឱ្យពួកគាត់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីអាណត្ដិទី៧ឆ្នាំ២០២៣នេះ។ពិធីនេះធ្វើឡើង នៅស្នាក់ការគណបក្សឃុំពាក់ស្នែង ស្រុកអង្គរធំ នាថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣នេះ ដោយមានប្រមាណ៣៧៧នាក់។

លោកជំទាវ ឯម ផលាមុន្នី អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្ដសៀមរាប មានប្រសាសន៍ថា ប្រទេសកម្ពុជាដែលធ្លាប់រងគ្រោះនៅក្នុងភ្លក់ភ្លើងសង្គ្រាម ហើយមានការរីកចំរើនគ្រប់វិស័យដល់សពថ្ងៃនេះដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ ជាក់ស្ដែងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មានភាពជោគជ័យ រហូតមានប្រទេសជាច្រើននៅលើសកលោកបានទទួលស្គាល់នូវព្រឹត្ដិការណ៍ដ៍អស្ចារ្យនេះ។ លោកជំទាវបានបន្ដថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវទៅចូលរួមបោះឆ្នោត។ ជាពិសេសត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លើសពីនេះទៀត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ នាពេលអនាគត។លោកជំទាវក៏បានជំរុញឲ្យក្រុមការងារគណបក្សគ្រប់ឋានានុក្រមទាំងអស់ ពិសេសនៅតាមមូលដ្ឋាន នៅកៀកជាប់នឹងពលរដ្ឋ ត្រូវបន្តនាំសារសំខាន់របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ជាមួយគ្នានោះក្រុមការងារ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត ឲ្យបានសកម្មបំផុត។ លោកជំទាវ ក៍បានផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបផងដែរ។គោលនយោបាយដែលបានដាក់ចេញរបស់គណបក្សនេះ គឹត្រូវបានអនុវត្ដបានយ៉ាងល្អឥតខ្ចោះ។

នៅក្នុងពិធីដែលធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាក់ស្នែងនោះ ក៍មានការប្រារព្វយុទ្ធនាការឃោសនាផ្សព្វផ្សាយគោលនយោបាយគណបក្សបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ឆ្នាំ២០២៣និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្ស ដោយមានប្រធាន អនុប្រធានក្រុមការងារគណកប្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំពាក់ស្នែងស្រុកអង្គរធំ ខេត្តសៀមរាបចូលរួមពន្យល់ពីរបៀបគូស ចូលរួមក្នុងការបំផុសគំនិតឱ្យប្រជាពលរដ្ឋស្រលាញ់សន្ដិភាព រក្សាតម្លៃសន្ដិភាព និងដឹងគុណសន្ដិភាព ជាពិសេស ដើម្បីរក្សាសន្ដិភាពត្រូវចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ សញ្ញាទេវតាបាចផ្កា៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top