ដំណោះស្រាយឈ្នះ-ឈ្នះ គឺបងប្អូនគ្រប់គ្នាមានស្នាមញញឹម

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពង់ធំ៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចផ្ទាល់ មានប្រសាសន៍ថា ដូចខ្ញុំបានជម្រាបជូនបងប្អូនកាលពីម្សិលអំពីករណីប្អូនប្រុសខ្ញុំ ដួង វីរ៉ាត់ ដែលបានដាក់ទុនជាមួយដៃគូឈ្មោះ សោម សុធា រកស៊ីពុះដីឡូត៌នៅខេត្តកំពង់ធំ (ខាងស្តាំដៃផ្លូវចូលទៅប្រាសាទសំបូរព្រៃគុហ៍) ដែលកន្លងមកមានបញ្ហាវិបត្តិហិរញ្ញវត្ថុហើយក៏មិនអាចបង់ប្រាក់ទៅម្ចាស់ដីទាន់ពេលវេលាក៏ឈានទៅដល់ការប្តឹងផ្តល់គ្នាតែម្តង។

ពិតណាស់ការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការគឺចំណាយថវិកានិងពេលវេលាច្រើន ហើយធ្វើអោយគូភាគីកាន់តែខូចខាតប្រយោជន៍ច្រើនថែមទៀត។ ខ្ញុំបានស្នើសុំភាគីទាំងសង្ខាងផ្តល់ឱកាសអោយគ្នាទៅវិញទៅ ហើយគិតពិចារណាវិលមករកការចរចារជាលក្ខណៈដៃគូឡើងវិញ ព្រោះក្នុងគ្រាដំបូងគឺបានផ្តល់ការរាប់អាន និងទំនុកចិត្តអោយគ្នាជ្រាលជ្រៅមុនពេលចាប់ដៃរកស៊ីជាមួយគ្នា។ ខ្ញុំបានពិនិត្យមើលឃើញថាប្អូនទាំង២បានខិតខំប្រឹងប្រែងដោយបានបង់ប្រាក់ទិញដីអស់ប្រមាណជាង៥៧ម៉ឺនដុល្លារទៅម្ចាស់ដីរួចហើយ ដែលខ្ញុំមើលទៅគឺមិនមានជាលក្ខណៈបោកប្រាស់ឬធ្វើនំអត់ម្សៅអ្វីឡើយ ទើបខ្ញុំស្នើសុំទៅភាគីពាក់ព័ន្ធផ្តល់ឱកាសពិភាក្សាគ្នាឡើងវិញដើម្បីដោះបញ្ហា។

ឯកឲត្តម បានថ្លែងទៀតងា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បងស្រីម្ចាស់ដីនិងកូនប្រុស(ជាតំណាងលក់), លោកអភិបាលខេត្តកំពង់ធំ, អភិបាលរង និងប្រធានតុលាការខេត្តកំពង់ធំ ដែលបានគាំទ្រដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះ ក្រោមការសម្របសម្រួលរវាងខ្ញុំនិង លោកអភិបាលរងខេត្ត សុខ ហៃ ដែលបានបញ្ចប់វិវាទទាំងស្រុងកាលពីម្សិលមិញថ្ងៃទី ១៤ កក្កដា ២០២៣ នៅសាលាខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមអរគុណដល់អតិថិជន (៤១២ប័ណ្ណ) ដែលបានយោគយល់ដល់ប្អូនៗទាំងពីរ និងបន្តផ្តល់ឱកាសអោយពួកគាត់បម្រើបងប្អូន។ សូមបងប្អូនទាំងអតិថិជនចាស់និងថ្មីមានជំនឿទុកចិត្តលើប្អូនៗដើម្បីពួកគាត់រៀបចំចេញប័ណ្ណកម្មសិទ្ធិជូនមិនអោយមានបញ្ហាអ្វីកើតឡើងឡើយ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោដែលជាម្លប់យុត្តិធម៍ដ៏កក់ក្តៅសម្រាប់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

ខ្ញុំសូមជូនពរប្អូនទាំង២និងក្រុមការងារទាំងអស់ទទួលបានជោគជ័យក្នុងការប្រកបរបរសុច្ចរិតនេះហើយទទួលបានការគាំទ្រពីបងប្អូនអតិថិជននៅក្នុងខេត្តកំពង់ធំអោយបានកាន់ច្រើនឡើងថែមទៀត៕ By CCN

ឧស្នាមញញឹម

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top