បើកកិច្ចប្រជុំរៀបចំក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅចុងសប្តាហ៍នេះ ឯកឧត្តម អ៊ាន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធាន ក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំក្បួនដង្ហែបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត និង ក្រុមយុវជនគណបក្សផងដែរ ។
ឯកឧត្តម អ៊ាន ឃុន បានឲ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាលំអិតលើផែនការនិងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ គណបក្សប្រជាជន ក្នុងការជួបជុំ និង ដង្ហែក្បួន បិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ដឹកនាំដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតនោះផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ជូនដល់ក្រុមការងារទាំងអស់ សំខាន់ក្រុមការងារយុវជន ត្រូវមានកិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ក្នុងពេលក្បួន ដង្ហែចេញដំណើរ ដើមី្បការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នេះផងដែរ ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្នុងថ្ងៃបិទយុទ្ធនាការនេះដែរ ក៏មានគណបក្សនយោបាយឯទៀត ធ្វើការជួបជុំ និងដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត របស់ខ្លួន ទៅតាមដងវិថីនានាក្នុងក្រុង ក៏ដូចតាមផ្លូវជាតិលេខ៦ផងដែរ ។ ចំពោះការជួបជុំសមាជិកនៃគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ និងនៅបរិវេណមជ្ឈមណ្ឌលពិព័រណ៌អង្គរឃ្យុងយូរ និង នៅតាមដងផ្លូវ ទីប្រជុំជនតាមស្រុក ព្រមទាំងមានការជួបជុំសមាជិកនៅតាមទីស្នាក់ការគណបក្សមួយចំនួនផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីការជួបជុំ និង ស្តាប់សុន្ទរកថាបិទបញ្ចប់យុទ្ធនាការ របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួចមក ក្បួនដង្ហែបានចែកចេញជា បីក្រុម ក្រុមទី១ ដឹកនាំដោយសម្តេចពិជ័យសេនា ចេញឆ្ពោះទៅកាន់ស្រុកជីក្រែង ,ក្រុមទី២ ដឹកនាំដោយឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ចេញឆ្ពោះទៅកាន់ស្រុកក្រឡាញ់ , ក្រុមទី៣ ដឹកនាំដោយ ឯកឧត្តម ឃឹម ប៊ុនសុង និង ឯកឧត្តម នូផល្លា ចេញឆ្ពោះទៅកាន់ស្រុកវ៉ារិន ចំពោះបណ្តាសង្កាត់ទាំង១២ ចេញឆ្ពោះទៅកាន់សង្កាត់រៀងៗខ្លួន ផងដែរ ។

                                                                                     
ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top