បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖នៅវេលាម៉ោង១៩ និង២០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតនៅចំណុចភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដោយបុរសម្នាក់បានបើកម៉ូតូបុកទៅនឹងប៉ារ៉ាស់បាំងផ្លូវរបស់កងវិស្វកម្មសាងសង់ផ្លូវបេតុង បណ្ដាឲ្យរបួសធ្ងន់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយខ្លួនឯង ដោយបានបើកបរម៉ូតូហុងដាឌ្រីមពណ៌ខ្មៅផ្លាកលេខសៀមរាប 1H8366 ដោយឈ្មោះ ជី ហុន អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខភីអេសអរ មានទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបន្តថា មូលហេតុជនរងគ្រោះ បានជិះម៉ូតូ ទៅបុកប៉ារ៉ាស់បាំងផ្លូវ របស់កងវិស្វកម្មសាងសង់ផ្លូវបេតុង នៅចំណុចខាងលើបណ្តាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានគេជួយបញ្ជួនទៅសង្គ្រោះ នៅមន្ទីពេទ្យពហុព្យាបាលនិងសម្ភពមេធីឃែអង្គរខេត្តសៀមរាប។ ចំណែកម៉ូតូ ត្រូវបាននគរបាលរក្សាទុកនៅប៉ុស្ត៍រដ្ឋបាលឃុំរុនតាឯក៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top