ព្រលានយន្តហោះសៀមរាបអង្គរ នឹងក្លាយជាកម្លាំងជំរុញអ្នកទេសចរឲ្យមកទស្សនាកម្ពុជា

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ព្រលានយន្តហោះថ្មី លើទឹកដីខេត្តសៀមរាប នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុន ត្បិតអីអាកាសយានដ្ឋានមួយនេះ បានប្រកាន់យកនូវគោលការណ៍ អាកាសយានដ្ឋានបូកទេសចរ ។ នេះបើតាមការលើកឡើងរបស់ ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោកLU Wei បានអះអាងថា
លោកLU Wei បានលើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ លោកLU  បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំ និងជាទីកន្លែងទេសចរណ៍។ អាកាសយានដ្ឋាននេះនឹងជំរុញការអភិវឌ្ឍន៏អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិននិងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៍។

លោកLU Wei បន្ថែមថា ជាមួយគ្នានេះ អាកាសយានដ្ឋានថ្មីនេះបានរួមចំណែកក្នុងការអភិរ្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍន៏វិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម
យុទ្ធស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធស្ត្រ “ចតុកោណ”របស់កម្ពុជាផងដែរ ហើយវាក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិនផងដែរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំងាយ ប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ មានទំហំដី៧០០ហិកតា ដែលមានស្ដង់ដា កម្រិត៤។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ លោកថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា  ជាពិសេសវិស័យទេសចរណ៍។
ឯកឧត្តមបានឲ្យបន្ថែមថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២.៤៨០.០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤.៧២៥ កើនឡើង១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិនិងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វ ទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និង មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើង វិញជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩៕ BY CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top