ប៉ូលីសប្រេីកណ្តាប់ដៃដែកបោសសម្អាត និង បង្ក្រាបក្រុមក្មេងទំនេីង ១៣ នាក់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ប៉ូលីសប្រេីកណ្តាប់ដៃដែកបោសសម្អាត និង បង្ក្រាបក្រុមក្មេង ទំនេីង ១៣នាក់
សៀមរាប៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះបង្ក្រាបក្រុមក្មេងទំនេីងចំនួន១៣នាក់ដែលធ្វើសកម្មភាព វាយតប់ គ្នានៅ ក្រុងសៀមរាប ដូច ភ្លៀងរលឹម ។
បើតាមលោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និង តម្រួតបទបញ្ជា ដោយយោងតាមការណែនាំរបស់គណ:បញ្ជាការឯកភាពខេត្តសៀម រាប និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរក្នុងខេត្តសៀមរាប បានឱ្យលោកដឹកនាំកម្លាំងចុះល្បាត ឈរជេីងតាមបណ្តាគោលដៅសំខាន់ៗ និងបន្តសហការជាមួយអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៣ ឈានដល់ បង្ក្រាប និងឃាត់ខ្លួន បានក្រុមក្មេងទំនើង ចំនួន ១៣នាក់ នៅ ០៤ ទីតាំងផ្សេងគ្នា ក្នុងនោះ : ទីតាំងទី១/លួច មានស្ថានទម្ងន់ទោស០១ករណី មានម៉ូតូ ០១ គ្រឿងនៅចំណុច ភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ទីតាំងទី ២/ ឃាត់ខ្លួន បានក្មេងទំនើងកំពុងបង្ហោះម៉ូតូចំនួន០២នាក់ និង ម៉ូតូ ០១ គ្រឿង នៅមុខបុរីទេសចរណ៍ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ ស្លរក្រាម ក្រុង/ខេត្តសៀម រាប ។ ទីតាំងទី៣/ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់(ករណីវាយតប់គ្នា )និងម៉ូតូចំនួន ០២គ្រឿង នៅចំនុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ទីតាំងទី ៤ /នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៤ និង ២០នាទីរំលងអធ្រាត្រ កម្លាំងល្បាតបានឃាត់ខ្លួន ក្រុមក្មេងទំនើង ចំនួន ០៥ នាក់ ស្រី ០១នាក់ (ករណីវាយតប់គ្នា) និង ម៉ូតូចំនួន ០១ គ្រឿង នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ក្រោយ ធ្វេីការឃាត់ខ្លួន កម្លាំងការិយា ល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាបបានប្រគល់ជនសង្ស័យទាំង ១៣ នាក់ ស្រី ០១.នាក់ និង វត្ថុតាង ប្រគល់ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលយក ទៅបន្ដស្រាវជ្រាវ និង អនុវត្ត បន្តតាមនីតិវិធី ច្បាប់។ លោកវរសេនីយ៍ ឯក ជា រតនៈ បញ្ជាក់ទៀតថា ចំពោះបង ប្អូនដែលបញ្ហា អសន្តិសុខផ្សេងៗ នោះ អាចទាក់ទង មក Hotline ប្រចាំការ របស់ស្នងការដ្ឋាននគរបាលខេត្តបាន៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top