អាជ្ញាធរស្រុកបន្ទាយស្រីបានចុះទប់ស្កាត់សំណង់របងកាត់ទទឹងអូរធម្មជាតិ ជើងភ្នំគូលែន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរខេត្តសៀមរាប បានចុះទប់ស្កាត់សំណង់របងធ្វើកាត់ទទឹងអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប ក្បៃជើងភ្នំគូលែន ក្មុងគោលបំណងឲ្យម្ចាស់អ្នកប្រព្រឹត្តិនោះ ដាច់ខាតត្រូវសិនហាមមិនឲ្យធ្វើបន្តទៀតឡើយ។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ក្រុមការងារស្រុក កាលពីថ្ងៃទី១៧ ខែកក្កដានោះ បានចុះទៅដល់ទីតាំងដែលជនល្មើសបានប្រព្រឹត្តិខុសច្បាប់លូចធ្វើរបងឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែងនោះ ដើម្បីបញ្ឈប់សកម្មភាពភ្មាមៗ តែម្តង ហើយម្ចាស់ដែលបានធ្វើរបងឆ្លងកាត់អូររបស់រដ្ឋនោះ ត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រីធ្វើការកោះហៅឲ្យចូលខ្លួនមកដោះស្រាយនៅសាលាស្រុកនាថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ។

ជុំវិករណីខាងលើនោះ មហាជនបានលើកឡើងថា មនុស្សអើយមនុស្សសម័យនេះហើយស្អីក៏ហ៊ានធ្វើដែរ ដូចជាមិនខ្លាចច្បាប់ទម្លាប់សោះ។

ជាក់ស្តែងករណីខាងលើនេះ គេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប និងមានវិធានការផ្លូវច្បាប់ទៅលើម្ចាស់សំណង់មួយនេះជាក់ជាមិនខាន៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top