ឃាត់ខ្លួនអ្នកកាសែតម្នាក់ដែលក្លែងឈ្មោះបុគ្គលិកព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីឆាតសុំថវិកាមន្ដ្រីតាមក្រសួងស្ថាប័ន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងអត្ត​សញ្ញាណជា​បុគ្គលិក​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ចុះ​អនុវត្ត​ដីកា​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិ​ត្រពាំង​ជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទាក់ទិននិងការឃាត់ខ្លួននេះ គឺតាំងពីដើមឆ្នាំ២០២១មក ជន​សង្ស័យ​រូប​នេះ​តែង​តែ​យក​អត្ត​សញ្ញាណ​បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បី​សុំ​ប្រាក់​ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរ និ​ង​ប្រាក់។ ទើប​ដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់​ពាក្យ​បណ្ដឹង​មក​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យ​បាន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​របស់​បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយសស្ថានីយទូរទស្សន៍។

នគរបាលបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋាន​បាន​កំណត់​មុខ​សញ្ញាជន​សង្ស័យ​មួយ​រូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់​មក​នាយកដ្ឋាន​ក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋាន​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ នៃ​ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូ​ន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top