ឆេះកាប៊ីនភ្លើងពលរដ្ឋក្នុងបុរីអចលនទ្រព្យអង្គរនាំគ្នាផ្អើលទាំងល្ងាច

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ពលរដ្ឋដែលនាំគ្នាទិញផ្ទះ ក្នុងបរិវេណបុរី អចលនទ្រព្យ អង្គរនាំគ្នាភ្ញាក់ផ្អើល ទាញសំលៀកបំពាក់ ទូខោអាវរត់ប្រសាច ទាំងក្បាលល្ងាច ខណៈកាបី ន ភ្លើងកំពុង ឆាបឆេះយ៉ាងសន្ធរសន្ធៅ សំណាងល្អ ពលរដ្ឋ និង ប្រជាការពារជួយទាន់ មិនបណ្តាលឱ្យ រាលឆ្លងដល់ផ្ទះពលរដ្ឋ ឡើយ។ ហេតុការណ៍ឆេះកាបីនភ្លើង បណ្តាលឱ្យភ្ញាក់ផ្អើលពេញបុរីអចលនទ្រព្យ នោះបានកើតឡើងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច រលត់ទៅវិញនៅម៉ោង ៦ និង ៥២ នាទីល្ងាច ថ្ងៃដដែល ស្ថិតនៅក្នុងបរិវេណបុរីអចលន ទ្រព្យ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ.បានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា មានករណីទុស្សេកាប៊ីនភ្លើង នៅក្នុងបុរីអចលនទ្រព្យអង្គរ ស្ថិតនៅចំណុចភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង សៀមរាម ។ តាមបណ្ដោយផ្លូវជាតិលេខ ៦ ចុះពីផ្លូវជាតិ ២ គីឡូម៉េត្រ ចម្ងាយពីអធិការ  ១០ គីឡូម៉េត្រ។-ការខូចខាត: កាប៊ីនចែកចាយភ្លើងក្នុងបុរី ១ បន្ទប់ ករណីឆេះនេះមិន បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះបងន្អូន ដែលនៅជុំវិញក្នុងបុរី នោះទេដោយ សារប្រជាពលរដ្ឋនិងប្រជាការពារគ្រប់គ្រង់ទាន់ពេល។

លោក បានបញ្ជាក់ថា-ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់ អគ្គីភ័យ របស់ស្រុកប្រាសាទបាគង បានចេញជួយអន្តរាគមន៍ ១ គ្រឿងដោយពុំបានប្រើ ប្រាស់ទឹកនោះទេ ដោយសារក្រុមការងារគ្រប់គ្រងបុរី និងនគរបាលប៉ុស្ដិ៍ ប្រជាការពារ បានប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២ បំពង់ ហើយគ្រប់គ្រងបានទាន់ពេលវេលា ផងដែរ។

មូលហេតុ បុគ្គលិក អគ្គិសនី ដែល នៅចាំ កាបីនភ្លើងចាក់សោរចោល ចេញទៅក្រៅបណ្តាលឱ្យទុស្សេការប៊ីនភ្លើង ឆេះផ្អើល។ លោក បញ្ជាក់ទៀតថា ក្នុងករណី ឆេះ កាប៊ីនភ្លើង នោះ ត្រូវបានក្រុមការងារអគ្គិសនី កំពុងចពិនិត្យ និង រាយការណ៍ ដល់លើ ភ្លាមៗ ទាំងល្ងាច.ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣ ផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top