បញ្ជូនខ្លួនជនសង្ស័យជាអ្នកកាសែតជនម្នាក់ទៅឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោយពីប្រមាថចំពោះអង្គព្រះមហាក្សត្រ…

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នេះយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាន តុលាការបានចេញ ដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន ទីកន្លែងកំណើតនៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ អាសយដ្ឋានមុនពេលឃាត់ខ្លួននៅភូមិខ្លោច ឃុំត្រពាំងជោ ស្រុកឱរាំល់ ខេត្តកំពង់ស្ពឺ ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។

គួរជម្រាបជូនថា ជនសង្ស័យខាងលើ បានធ្វើការប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៣៧ នៃច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top