ក្រុមការងារខេត្តរៀបចំពិធីអបអរសាទរ និងពិសារអាហារសាមគ្គី ជាមួយគណបក្សឃុំ និងភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារខេត្តរៀបចំពិធីអបអរសាទរ និងពិសារអាហារសាមគ្គី ជាមួយគណបក្សឃុំ និងភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកក្រឡាញ់ ឯកឧត្តម អ៊ាន ឃុន អនុប្រធានក្រុមក្រុមការងារចុះមូលដ្ឋានស្រុក និង ឯកឧត្តម ធិម សំផូត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារស្រុកឃុំភូមិ អញ្ញើញចូលរួមអបអរសាទរពិធីពិសារអាសាមគ្គីជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា ក៏ដូចជាអ្នកដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ហើយជាលទ្ធផលគឺគណបក្សប្រជាជនកម្ពុជា បានដឹកនាំនឹងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៅទៀតជាពិសេសគឺ ស្រុកក្រឡាញ់យើងនេះ ដែលបានទទួលលេខ១ ជាលទ្ធផលល្អទូទាំង ១២ក្រុងស្រុកនៃខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា មានប្រសាសន៍បន្តទៀតថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុវជនគ្រប់ស្រទាប់វណ្ណៈ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរជ្រកក្រោមដំបូលសន្តិភាពរួមគ្នាក្រោមការដឹកនាំដ៏បុិនប្រសព្ធរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា បើទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែយើងជាថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុវជនគ្រប់រូបក៏មិនត្រូវភ្លេចពីតួនាទីរបស់យើងនោះឡើយ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top