រដ្ឋបាលស្រុកក្រឡាញ់ខេត្តសៀមរាបផ្តួចផ្តើមអនុវត្តឱ្យ គោរពទង់ជាតិនៅតាមផ្លូវទីប្រជុំជនស្រុក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ថ្មីៗនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុក ក្រឡាញ់ សហការជាមួយកងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ នៃស្រុកក្រឡាញ់ បានអនុវត្តឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សា លើកកំពស់អត្តសញ្ញាណជាតិ និងដាស់ អារម្មណ៍ ស្មារតីដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ និង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន បងប្អូនអាជីវករគ្រប់ប្រភេទ និងអ្នកធ្វើដំណើរឆ្លងកាត់ នាំគ្នាគោរពទង់ជាតិ ដែលចាក់ផ្សាយតាមវិទ្យុបណ្តាញ មានឧគ្ឃោសនស័ព្ទ មេក្រូ នៅតាមបង្គោលទីសាធារណៈ បានរៀបចំរួចរាល់ចាប់ពីមុខអាគារ សាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ និងចាប់អនុវត្តពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣តទៅ រៀងរាល់ថ្ងៃ ចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ៧ព្រឹក ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានអំពាវនាវដល់អ្នកនៅតាមដងផ្លូវ និងកំពុងធ្វើដំណើរឆ្លងកាត់នៅវេលាម៉ោង៧ព្រឹក និងពេលលឺសំឡេង ការចាក់ផ្សាយនូវចម្រៀងនគររាជ-សូមមេត្តាឈប់ការធ្វើដំណើរ ឬ ផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពទង់ជាតិ ឲ្យបានចប់ ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀត បាន។

លោកអភិបាលស្រុកមានប្រសាសន៍ថា ការអនុវត្តវត្តឱ្យមានការគោរពទង់ជាតិនេះ រដ្ឋបាលស្រុកទទួលបានការផ្តួចផ្តើមណែនាំពីរដ្ឋបាលខេត្ត និងបានការផ្តល់គំនិតយោបល់ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខណៈដែលឯកឧត្តមក៏បានផ្តល់ជាចំណងដៃពិសេសជូនដល់រដ្ឋបាលស្រុកនូវឧបករណ៍សម្ភារៈប្រព័ន្ឋវិទ្យុបណ្តាញ រួមមាន មេក្រូចំនួន៤៥គ្រាប់ អំភ្លីកម្លាំង២០០វ៉ាត់ ០១គ្រឿង វិទ្យុស្តាប់សំឡេង ០១គ្រឿង និងខ្សែភ្លើង ប្រវែង១៥២០ម៉ែត្រផងដែរ។

លោក បានសង្កត់ធ្ងន់ថា ការអនុវត្តឱ្យមានការគោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃស្រុកនេះឡើងក៏ជាការបង្កប់នូវសារឱ្យមហាជនគ្រប់ស្រទាប់ចូលរួមពង្រឹងការគោរពវិន័យ សណ្តាប់ធ្នាប់របៀបរៀបរយនៅទីសាធារណៈនិងចង់បង្ហាញពីសក្តានុពលរបស់ស្រុក ព្រោះថាស្រុកក្រឡាញ់ ជាច្រកចេញចូលដ៏សំខាន់ផ្នែកខាងលិច នៃខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់ ដែលរាជរដ្ឋាភិបាលប្រសិទ្ឋិនាមថាជាតារារះនៅទិសឧត្តរ។ នាពេលខាងមុខ រដ្ឋបាលស្រុកនឹងរៀបចំវិទ្យុបណ្តាញនៅតាមបណ្តារដ្ឋបាលឃុំទាំង១០ហើយនិងឲ្យអនុវត្តការគោរពទង់ជាតិនៅតាមឃុំទាំងនោះ ព្រមទាំងបន្តបំផុសឱ្យ ស្ថាប័នអង្គការសង្គមស៊ីវិល និងវិស័យឯកជននានាចូលរួមអនុវត្តទាំងអស់គ្នាផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top