ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរហើយហើរត្រង់ ពីក្រៅប្រទេសទៅកាន់រាជធានីភ្នំពេញនិងទៅកាន់សៀមរាប ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រង ផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ តាមរយៈពួកគាត់ ទៅស្វែងរកវត្ថុអនុស្សាវរីយ៍ ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនេះនាពេលរាត្រី។លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ១៩ ជោគជ័យការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត ខេត្ដសៀមរាបទទួលបានផ្លូវស្រស់ស្អាតនៅកណ្ដាលក្រុងសៀមរាប និងទទួលបាននូវព្រលានយន្ដហោះថ្មី ដែលគ្រោងដាក់ឱ្យដំណើរនៅពាក់កណ្ដាលខែតុលាខាងនេះ។លោកបន្ដថា ក្រោយពេលដែលដាក់អោយដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរនេះ នឹងនាំមកនូវភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ព្រោះកម្ពុជាមានតំបន់ទេសចរណ៍សំបូរបែប ជាពិសេសតាមរយៈការបង្ហាញការអភិវឌ្ឍន៍រីកចំរើនរបស់រាជរដ្ឋាភិបាល។លោកបន្ថែមថា បើសិនរាជរដ្ឋាភិបាលបើជើងហោះហើរត្រង់មកកាន់ខេត្ដសៀមរាប មកកាន់ប្រទេសកម្ពុជាតែម្ដង់ ក៍ធ្វើឱ្យភ្ញៀវទេសចរកាន់មានភាពងាយស្រួល និងចំណាយតិចក្នុងការធ្វើទេសចរណ៍។

ដោយឡែកអ្នកលក់វត្ថុអនុវស្សាវរីយ៍មួយរូបទៀត នៅផ្សារផលិតផលកម្ពុជា លោក រើន រ៉ា បានឱ្យដឹងថា លោកក៍សង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ ខេត្ដសៀមរាបនឹងសំបូរភ្ញៀវទេសចរដូចកាលពីមុនឆ្នាំ២០២៩ដែរ។ការកើនឡើងនូវអ្នកទេសចរនឹងធ្វើអោយជីវភាពប្រជាពលរដ្ឋនៅខេត្ដនេះ កាន់តែប្រសើរឡើង ខណៈដែលប្រជាពលរដ្ឋខេត្ដសៀមរាប០៩ភាគរយរំពឹងលើវិស័យទេសចរ។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា  តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា  ជាពិសេសវិស័យទេសចរណ៍។អ្នកនាំពាក្យបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិនិងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេ ទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និង មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា ពោលសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top