ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព និមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីទស្សនាស្វែងយល់ពីសារមន្ទីរដែលមានតាំងពិព័រណ៍បង្ហាញពីកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យយុគសំរិទ្ធ និងយុគដែក ពុទ្ធបដិមា រួមទាំងវត្ថុសិល្បៈផ្សេងកម្រៗជាច្រើនទៀត ដែលបានពីកំណាយស្រាវជ្រាវនៅក្នុងរមណីយដ្ឋានអង្គរ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនសារមន្ទីរ ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។

ក្រៅពីទស្សនានៅតាមសាលពិព័រណ៍នីមួយៗ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បាននិមន្តទស្សនារោងជាងជួសជុលលោហៈ ដែលមានវត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធស្ថិតក្នុងសតវត្សរ៍ទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្អាត និងអភិរក្ស។ 

ក្រោយពីបាននិមន្តទស្សនា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បានសម្តែងនូវទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំបានស្អាត សមស្របតាមបច្ចេកទេស តម្កល់នូវវត្ថុសិល្បៈដ៏មានតម្លៃ។ នេះជាលើកទីមួយ ក្នុងការនមន្តទស្សនានៅទីនេះ ព្រះអង្គ ក៏មានបំណងនឹងជួយផ្សព្វផ្សាយដល់ព្រះសង្ឃដទៃទៀត ក៏ដូចជា ពុទ្ធបរិស័ទដែលបានមកលេងខេត្តសៀមរាប សូមកុំរំលងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលជាសារមន្ទីរបុរាណវិទ្យាបែបព្រះពុទ្ធសាសនាដំបូងគេនៅក្នុងខេត្តសៀមរាប៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top