ស្ថានភាពប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្រោយពីបានទទួលព័ត៌មានតាមបណ្តាញសង្គម

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញសង្គម ដែលប្រជាពលរដ្ឋបានបង្ហោះរូបភាពទឹកលិចលុងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តរុះរើលំនៅដ្ឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅទីតាំងថ្មី ដែលរដ្ឋបានបែងចែកដីឡូត៌ឲ្យ មានទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅក្នុងឃុំ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលនៅក្នុងបណ្តាញសង្គមបង្ហោះថា តំបន់នោះ បានទទួលរងការលិចទឹក ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ។

តាមការចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែង របស់ភ្នាក់ងារសារព័ត៌មាន ទៅដល់ទីតាំងភូមិដ្ឋានរបស់បងប្អូន នៅភូមិអភិវឌ្ឍន៍រុនតាឯក ការជាក់ស្តែងរាល់ពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃនោះ  គឺតែងតែមានការលិច ឬ ដកទឹកនៅតាមដីទីទំនាប ឬមួយប្រព័ន្ធចរន្តទឹកហូ តាមប្រឡាយហូមិនទាន់ ឬ ក៏ជៀបចូលទៅក្នុងដីមិនទាន់ វាបានបណ្តាលឲ្យមានការដកទឹក ឬ លិចផងដែរចៀសមិនផុតឡើយ វាតែងតែមានលិចមានគោកបែបនេះ ណាមួយដោយសារក្រុមការងាររៀបចំមិនទាន់ហើយ ។

សូមបញ្ជាក់ថា ក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មិនបានគិតឲ្យគ្រប់ជ្រុងជ្រោយ ដោយតំបន់រុនតាឯកនេះ គឺជាទីតាំងភូមិថ្មី ដែលបងប្អូនបានស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ហើយម៉្យាងទៀតទីតាំងនោះដែរ កម្លាំងកងវិស្វកម្មសម្តេចតេជោសៀមរាប បានកំពុងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង ដាក់ប្រព័ន្ធលូ នៅមិនទាន់រួចរាល់ទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់ភូមិដ្ឋានរបស់បងប្អូន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ កម្លាំងកងវិស្វកម្ម ក៏បានបញ្ជាគ្រឿងចក្រ ដើម្បីជួយអន្តរាគមន៍ភ្លាមៗដែរ ក្នុងគោលបំណងបើកផ្លូវទឹកឲ្យចរន្តទឹកហូបានលឿនចំពោះការបញ្ជៀសនូវការលិចលុងបន្តទៅទៀត នៅតាមតំបន់មួយចំនួន ។

តាមការបញ្ជាក់របស់អ្នកមីងម្នាក់ ដែលបានស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ (មកពីភូមិខ្វៀន) បានរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បានឲ្យដឹងថា ករណីទឹកលិចភូមិដ្ឋានរបស់បងប្អូននៅតំបន់នេះ ច្រើនតែលិចផ្ទះបងប្អូនដែលមានដីឡូត៌នៅក្នុងទំនាបកណ្តាល ចំពោះដីឡូត៌នៅតាមដងផ្លូវធំៗ មិនរងការលិចលង់អ្វីឡើយ ។ អ្នកមីង បានបន្តទៀតថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារាល់ថ្ងៃ ធ្វើឲ្យតំបន់មួយចំនួនលិចរយៈពេលមួយអាទិត្យក៏មាន កន្លែងខ្លះពីរថ្ងៃ កន្លែងខ្លះទៀតតែមួយយប់ក៏ស្រកអស់ហើយ។ ករណីទាំងនេះ គឺបណ្តាលមកពីយើងមិនទាន់មានប្រព័ន្ធលូទឹកបង្ហូរចេញចូលគ្រប់គ្រាន់ ដែលអាជ្ញាធរបានកំពុងរៀបចំនៅឡើយ។ អ្នកមីង បានបញ្ជាក់ថា ទោះបីមានការលិចលង់ជានិច្ចជាកាល ក៏ពិតមែន តែអាជ្ញាធរមូលដ្ឋាន ក៏ដូចក្រុមកងវិស្វកម្ម មិនបណ្តែតបណ្តោយនោះឡើយ បានបញ្ជាគ្រឿងចក្រ ជួយជីកកកាយបើកផ្លូវទឹកកុំឲ្យលិចលង់់ ផ្ទះ និងបះពាល់ផលដំណាំរបស់បងប្អូនថែមទៀតផង ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top