លោកជំទាវ ទាង អេង ទៀ សីហា នឹងក្រុមការងារបានទៅទស្សនៈកិច្ចនៅសាលា បឋមសិក្សាវត្តបូព៌

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ លោកជំទាវ ទាង អេង ទៀ សីហា នឹងក្រុមការងារបានទៅទស្សនៈកិច្ចនៅសាលា បឋមសិក្សាវត្តបូព៌ ជាសាលាគំរូប្រចាំប្រទេសនេះ ជាលើកទីមួយហើយ ដែលលោកជំទាវ បានឃើញក្មួយៗ សម្តែងជាក្រុមតន្ត្រី ចម្រៀង របាំបុរាណផ្ទាល់ ពិតជាអត់ទ្រាំសរសើរក្មួយៗមិនបានទេ
ក្មួយៗ មានភាពរួសរាយ សុជីវធម៌ការអប់រំបានល្អ ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើសិស្សទាំងអស់នៅក្នុងសាលា។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បាននាំយកទឹកដោះគោជូរម៉ាក Nuvi ចំនួន ១០០០កេស ដែលបានមកពីការឧបត្ថម្ភពីក្រុមហ៊ុន
ជីបម៉ុងគ្រុប។ លោកជំទាវ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនជីបម៉ុងដែលតែងតែចូលរួមចំណែកការងារសង្គមមួយនេះ គឺជាការបង្ហាញអោយឃើញពីកាយវិការចែករំលែកផ្តល់ក្តីស្រឡាញ់ទៅកាន់ក្មេងៗ ជាសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តបូព៌ខេត្តសៀមរាប សូមជូនពរក្រុមហ៊ុន ជីបម៉ុងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណសន្តិភាព សៀមរាប ផ្ទះខ្ញំ។ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top