ប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវពិនិត្យទៅលើលក្ខន្តិកៈការងាររបស់អង្គការ ដែលមានឈ្មោះថា «អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើ ប្រទេសកម្ពុជា»

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស កំពុងបន្តស្រាវជ្រាវទៅលើរូបថតលោក រឹម វិរៈ ដែលស្លៀកពាក់ជាឯកសណ្ឋាន កងរាជអាវុធហត្ថ ហើយមហាជន និងអ្នកសារព័ត៌មានជាច្រើន កំពុងបន្តតាមដានមើលជោគវាសនារបស់លោក រឹម វីរៈ ដែលកំពុងល្បីល្បាញខាងតួនាទីការងារជាច្រើនកន្លែងក្នុងស្រុកខ្មែរ ក្នុងនោះក៏ឃើញមានតួនាទីការងារជាមន្ត្រីអាវុធហត្ថ និងជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផងដែរ។

ប្រភពពីពលរដ្ឋ បានឲ្យដឹងទៀតថា ដោយសារតែលោក រឹម វីរៈ មានតួនាទីការងារជាច្រើនកន្លែង ជាប់ពាក់ព័ន្ធជាមួយអង្គភាពកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ទើបមហាជនស្នើសុំឲ្យលោក ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយស្រាវជ្រាវ នឹងបំភ្លឺជូនមហាជន ឲ្យបានដឹងផង ថាតើលោក រឹម វីរៈ រូបនេះ ជាមន្ត្រីកងរាជអាវុធហត្ថពិតប្រាកដឬក្លែងក្លាយ ដើម្បីជៀសវាងមានការភាន់ច្រឡំ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ។

ក្រោយពីមានការស្នើសុំរបស់ពលរដ្ឋឲ្យលោក ឧត្តមសេនីយ៍ត្រី អេង ហុី ជួយបំភ្លឺលើករណីខាងលើ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ស្រាប់តែនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បុគ្គលឈ្មោះ រឹម វីរៈ បានដឹងខ្លួនមុនក៏រត់ទៅរកមេធាវីមួយរូបឈ្មោះ ម៉ុត សៀងហៃ ដើម្បីវ៉ៃត្រានិងចុះហត្ថលេខាលើលិខិតបំភ្លឺ ដោយក្នុងលិខិតបំភ្លឺរបស់លោក រឹម វីរៈ ដែលពាក់ព័ន្ធទៅនិងការស្លៀកពាក់ជាឯកសណ្ឋានអាវុធហត្ថ និងពាក់ព័ន្ធទៅនិងការឆបោកលុយពីប្រជាពលរដ្ឋ បានរៀបរាប់បដិសេធថា «ខ្ញុំបាទ រឹម វីរៈ ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង សូមគោរពចូលមក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្មវត្ថុ៖ ស្នើសុំជូនសេចក្តីបំភ្លឺ និងសូមប្រកាសបដិសេធលើបណ្ដាញសារព័ត៌មានសង្គមក្នុងស្រុកមួយចំនួនដែលបានចុះផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់បង្កឲ្យមានការភាន់ច្រឡំ ដោយបានចោទប្រកាន់មកលើរូបខ្ញុំបាទ រឹម វីរៈ ជាមន្ត្រីកងរាជអាវុធហត្ថ ដោយមានការស្លៀកពាក់ជាឯកសណ្ឋានមន្ត្រីអាវុធហត្ថនោះមិនមែនជាការពិតនោះទេ។ យោងតាមការចុះផ្សាយជាអត្ថបទនិងឃ្លីបវីដេអូ ដូចបានរៀបរាប់ជាច្រើនរបស់ស្ថាប័នសារព័ត៌មានមួយចំនួនមានខ្លឹមសារថា លោក រឹម វីរៈ ដែលគេដឹងថា មានតួនាទីការងារច្រើនកន្លែងក្នុងស្រុកខ្មែរនិងកំពុងទើបតែទទួលបានការតែងតាំងជាអនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារប្ដឹងទៅតុលាការពីបទឆបោក និងបានកាត់តភ្ជាប់ជាមួយឯកសណ្ឋានកងកម្លាំងមន្ត្រីអាវុធហត្ថ គឺជាព័ត៌មានមិនពិត ដោយមានការភាន់ច្រឡំនឹងបានចោទប្រកាន់មកលើរូបខ្ញុំបាទ រឹម វីរៈនេះ»។ ពាក់ព័ន្ធការបំភ្លឺរបស់លោក រឹម វីរៈ ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចែករំលែកនូវលិខិតបំភ្លឺដោយភ្ជាប់ជាមួយខ្លឹមសារដ៏ខ្លីថា «សូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបមួយជំហាន»។ លោកឧត្តមសេនីយ៍ត្រីអ្នកនាំពាក្យដដែលក៏បានបញ្ជាក់បន្ថែមទៀតតាមរយៈខមមិន (Comments) តបមកកាន់សារព័ត៌មានថា «យើងខ្ញុំកំពុងធ្វើការនេះ នឹងប្រកាសព័ត៌មាននាពេលបញ្ចប់»។

បើទោះបីយ៉ាងនេះក្តី ចំពោះរូបថត លោក រឹម វីរៈ ជាច្រើនសន្លឹក ដែលពាក់ឯកសណ្ឋានជាកម្លាំងអាវុធហត្ថ ដែលមើលទៅជារូបភាពស្រស់ៗ ថែមទាំងឈរថតយ៉ាងស្អាតនៅក្នុងទីតាំងមូលដ្ឋានអាវុធហត្ថ និងមានមន្ត្រីអាវុធហត្ថជាច្រើននាក់ឈរអមដោយភាពស្និទ្ធស្នាល ដែលយើងសង្កេតមើលហាក់ដូចជាមិនមែនរូបភាពកាត់តនោះទេ។ តែផ្ទុយទៅវិញបែរជា លោក រឹម វីរៈ រូបនេះសារភាពជាសាធារណៈ ថាខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថឡើយ ទាំងខ្លឹមសារនិងការបំភ្លឺសារភាពហាក់ដូចជាផ្ទុយស្រឡះពីសកម្មភាពរូបថត ដែលកំពុងតែឈរយ៉ាងសង្ហានៅក្នុងមូលដ្ឋានអាវុធហត្ថនោះ។ ខាងសារព័ត៌មានយើងក៏មិនមែនជាមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យនិងកាត់ក្តីនោះដែរ គឺបានត្រឹមតែធ្វើការផ្សព្វផ្សាយព័ត៌មាន ជូនថ្នាក់ដឹកនាំជាពិសេសស្ថាប័នដែលពាក់ព័ន្ធឲ្យបានដឹងជាដំណឹង និងចាត់វិធានការស្រាវជ្រាវតាមជំនាញផ្លូវច្បាប់ ជៀសវាងមានបុគ្គលខិលខូច ក្លែងបន្លំខ្លួនជាមន្ត្រីកងកម្លាំងដើរបោកប្រាស់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិជាដើម។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តព្រៃវែង ស្រុកមេសាង កំពុងដង្ហោយរកយុត្តិធម៌នៅស្ថាប័នតុលាការខេត្តព្រៃវែង ខណៈដែលពួកគាត់បានអះអាងថា លោក រឹម វីរៈ ខាងលើនោះ បានលួងលោមបោកបញ្ឆោតពួកគាត់ឲ្យប្រមូលលុយឲ្យទៅខ្លួនដើម្បីបានចូលធ្វើជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងទទួលបានប្រាក់ខែយ៉ាងច្រើន ដែលអង្គការមានឈ្មោះ «អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើ ប្រទេសកម្ពុជា» មានលោក ស៊ុន សាមេឃ ជាប្រធានអង្គការ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top