ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ពុទ្ធសាសនិកជន តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សាដោយនាំយក ជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ជាពិសេសទៀនដើមធំៗ ដែលគ្រប់គា្នតែងតែ ហៅថា ទៀនចំណាំព្រះវស្សា ឬទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន។

ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តានៃយើងទ្រង់បានបញ្ញត្តិឱ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែប៉ុណ្ណោះ (រាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ ១៥កើត ខែអស្សុជ) ។ ក្នុងរយៈវេលា ៣ខែនេះ គឺនៅគ្រប់ព្រះវិហារ នៃទីវត្តអារាមទាំងឡាយ គេតែងតែរក្សាភ្លើងទៀនព្រះវស្សាឱ្យនៅឆេះជានិច្ច។

ពិធីបុណ្យចូលកាន់ព្រះវស្សាសម្រាប់ឆ្នាំនេះ មានរយៈ៣ខែ ដោយចាប់ពីថ្ងៃអង្គារ១៥កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី១ខែសីហា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top