អាជ្ញាធរខេត្តកំពតតម្រូវឱ្យម្ចាស់សំណង់រុះរើចេញពីដីចំណីព្រែកកំពង់បាយត្រើយខាងលិចក្នុងរយ:ពេល ១៥ថ្ងៃជាកំហិត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពត៖ អាជ្ញាធរក្រុងកំពត តម្រូវឱ្យពលរដ្ឋដែលបានសាងសង់សំណង់ លើដីចំណីព្រែកកំពង់បាយ ស្ថិតនៅភូមិសាស្ត្រសង្កាត់អណ្តូងខ្មែរ រុះរើចេញក្នុងរយ:ពេល ១៥ថ្ងៃជាកំហិត ហើយរដ្ឋបាលខេត្ត នឹងស្ថាបនាផ្លូវ និងសួន នៅលើទីតាំងដែលតម្រូវឱ្យរុះរើសំណង់នោះ។

បន្ទាប់ពីរដ្ឋបាលក្រុងកំពត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ជម្រាបជូនឱ្យបងប្អូនប្រជាពលរដ្ឋដែលមានរបង កញ្ចុះ និងសំណង់ផ្សេងៗ នៅលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច ចាប់ពីស្ពានរថភ្លើងដល់ស្ពានត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រូវរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល ១៥ថ្ងៃរួចមក  នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ រុះរើចេញដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្រោយពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់រុះរើរួចរាល់ រដ្ឋបាលខេត្ត និងចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវមួយខ្សែ និងរៀបចំច្រាំងព្រែកចាប់ពីចំណុចស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះតែម្តង ហើយកន្លែងខ្លះនឹងមានសួនច្បារផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង បានបញ្ជាក់ថា ក្នុងករណីម្ចាស់សំណង់ណាមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ  រដ្ឋបាលក្រុងកំពត និងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។ ឯការចំណាយផ្សេងៗ សម្រាប់សកម្មភាពរុះរើជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top