បុរសម្នាក់ចាក់សង្សារមួយកាំបិតបណ្តាលឲ្យរករបួសធ្ងន់ ហើយចូលសារភាពខ្លួនឯង នៅស្នងការដ្ឋាននគរបាលខេត្តកែប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កែប៖ កាលថ្ងៃទី០១.ខែសីហា ឆ្នាំ ២០២ ៣ វេលាម៉ោង៧.៣០នាទីយប់ មានករណីប៉ុនប៉ង សម្លាប់មនុស្សដោយ ចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើង នៅភូមិភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្រោយពីពីទទួលបានពត៌មានខាង លើ កម្លាំងជំនាញ ព្រហ្មទណកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកែប បានចុះទៅដល់កន្លែងកើតហេ តុ នៅចំណុចទល់មុខ កំពង់ផែចាស់លើកំណាត់ផ្លូវជាតិលេខ៣៣Aស្ថិត នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប

ជនសង្ស័យឈ្មោះ ម៉ៅ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំមុខរបរ លាងម៉ូតូ រស់នៅភូមិព្រែក សង្កាត់ច្បារអំ ពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ
បានបើកម៉ូតូដេញតាម ពីក្រោយរួចដកកាំបិតចុងស្រួច ចាក់ទៅលើជនរង គ្រោះ ជាគូរកំណាន់ចិត្ត ឈ្មោះខៀវ ផាន់ណា ភេទស្រី អាយុ ៣៤ ឆ្នាំមុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្រោយកើតហេតុ ជនសង្ស័យបានបើកម៉ូតូចូលមក ស្នងការដ្ឋាននគរ បាលខេត្តកែប ដោយខ្លួនឯងដើម្បីឆ្លើយសារភាព ជូនសមត្ថកិច្ច។

ជនសង្ស័យបានសារភាពថា នៅថ្ងៃទី០១.ខែសីហា ឆ្នាំ ២០២៣វេលាម៉ោង១រសៀល ខ្លួនបានបើកម៉ូតូចេញពីផ្ទះម្នាក់ឯង មកដល់ផ្សារបឹងត្របែក ក៍ចូលទិញកូនកាំបិតមុខស្រួចមួយដើម ក្នុងគោលបំណ ងយកមកចាក់ គូរកំណាន់ចិត្តអោ យស្លាប់ ពេលទិញរួចខ្លួនក៍បើកម៉ូតូមកដល់កែប វេលាម៉ោ៥ល្ងាច
ហើយក៍ចូលផឹកការហ្វេ នៅការ៉ាសសាំងតូតាល់ ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកែប រហូតដល់ម៉ោង៦ ជាងយប់ខ្លួន ក៍បានបើកម៉ូតូចេញទៅខ្លំមើល គូរកំណាន់ចិត្តរបស់ខ្លួនចេញពីផ្ទះ នៅពីខាងកើតសាលា សង្កាត់កែប ចំងាយប្រហែល៥០ ម៉ែត ចាំរហូតដល់ម៉ោង៧.២០នាទីយប់ ខ្លួនក៍បានឃើញគូរកំណាន់ ចិត្ត បើកម៉ូតូចេញ ពីផ្ទះម្នាក់ឯង
ហើយបើកម៉ូតូ តាមពីក្រោយរហូត ដល់ចំណុច កើតហេតុខាងលើក៍ដកកូនកាំបិត មុខស្រួចចាក់ ត្រូវចំពីរក្រោយខាងឆ្វេង មួយកាំបិតប ណ្ដាល អោយរងរបួសធ្ងន់។

ជនរងគ្រោះខាងលើត្រូវបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបន្តសង្គ្រោះដល់ទីក្រុងភ្នំពេញ៕ By CCN
 

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top