ប្រតិភូខេត្តសៀមរាបចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ និង ស្រុកអង្គជុំ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ប្រតិភូខេត្តដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និង វាយតម្លៃ អំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុក ក្រឡាញ់ និង ស្រុកអង្គរជុំ ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាង លើ បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្នួល និង ឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ចំនួន ៣១៣ ហិកតា  ក្នុងនោះមាន ស្រូវកណ្ដាល ២៣៦ ហិកតា ស្រូវធ្ងន់ ៧៧ ហិកតា  មានគ្រួសាររងផលប៉ះពាល់ ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។ ចំពោះស្រុកអង្គរជុំ ក៏មានឃុំចំនួន៥ ស្មើ ២៥ភូមិ បានទទួលរងផលប៉ះពាល់ បានធ្វើឲ្យខូចខាតនូវប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់មួយចំនួនផងដែរ ។ តាមការបញ្ជាក់ របស់លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង៥របស់ស្រុកអង្គរជុំនេះ បានរងផលប៉ះពាល់ដោយជំនន់ ទឹកភ្ញៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍  មកនេះ ។ ក្នុងនោះធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និង ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប ១ពាន់៩ ហិចតា ស្មើ ៩៨៨គ្រួសារ និង ទឹកហូដាច់ខូចខាតផ្លូវលំ ប្រវែងសរុប ៤៩៥ម៉ែត្រ ។ 

លោក ក៏បានបញ្ជាក់ទៀតថា ដើមី្បកុំឲ្យមានការលិចលុង នៅទីរួមស្រុកអង្គរជុំ បន្តទៀតទៅជាប្រពៃណីនោះ  អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋាន បាន ធ្វើការបើមុខទឹក និង ស្តារសម្រាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានទាន់ពេល ក្នុង ការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀតផងដែរ ។
ក្នុងបេសកកម្មចុះពិនិត្យ និង វាយតម្លៃ ពីស្ថានភាពទឹកជំនន់នោះ លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ជូនដល់អាជ្ញាធរ ទាំងពីរស្រុក ត្រូវបង្កើនការយកចិត្ត តាមដានបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ ពីព្រោះថា រដូវវស្សាទើបចូលមក ដល់ ភូមិសាស្ត្រស្រុកមួយចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយើងយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងរងនូវសម្ពាធឥដ្ឋិពលនៃព្យុះពីបណ្តាប្រទេសចិន ។ 

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះពិនិត្យ និង វាយតម្លៃនាពេលនេះ គឺដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឲ្យបានច្បាស់លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។ ម៉្យាងទៀតជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនៅចុងឆ្នាំ ដើម្បីរក្សាតំកល់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ និង ត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាទឹកក្នុងស្រែ ឲ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់ ។  ក្នុងនោះដែរ សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្ត រាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាងកុំឲ្យមានផលប៉ះពាល់ដាល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top