គោយន្តកន្រ្តៃបានក្រឡាប់ធ្លាក់ពីលើផ្លូវបណ្តាលឲ្យរងរបួស់ធ្ងន់ស្រាលមនុស្សចំនួន១២នាក់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ឧត្តរមានជ័យ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ក្មេងចាស់ចំនួន ១២ នាក់បានរករបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅចំណុចនិយាមការUA ០៥២៨៦-៨៤២៤២ ទិសដៅពីជើងទៅត្បូង (មកពីលើចុះក្រោម)។

សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រឡាប់ដោយខ្លួនឯង ( ដាច់លេខ ) ដែលបណ្តាលអោយមានអ្នករបួសធ្ងន់ស្រាលចំនួន ១២នាក់។ ជនរងគ្រោះ៖ ១. ចាន់ សុឡា ប្រុស អាយុ២៩ឆ្នាំ អ្នកបើកបរ( ស្រាល ) ២.អឿត បញ្ញា ប្រុស អាយុ២៣ឆ្នាំ ( ស្រាល )
៣.ហឿង លីហឿន ស្រី អាយុ៣១ឆ្នាំ( ធ្ងន់ ) ៤.ជឿន រួន ស្រី អាយុ ៧៦ឆ្នាំ (ធ្ងន់) ៥.ភៀន ស្រីអូន ស្រី អាយុ ២២ឆ្នាំ ( ស្រាល ) ៦.សៀម ឆាយដែន ស្រី អាយុ៧ឆ្នាំ ( ធ្ងន់) ៧.សៀម ប្រាក់អូ ប្រុស អាយុ ៩ឆ្នាំ (ធ្ងន់) ៨.សៀន ភាង ស្រី អាយុ ២៤ឆ្នាំ( ធ្ងន់ ) ៩.ជា ស្រីម៉ៅ ស្រី អាយុ ២៩ឆ្នាំ ស្រី (ស្រាល) ១០.សៀម អួក ប្រុស អាយុ ៣១ឆ្នាំ (ស្រាល) ១១.ឆែម សារ៉ាយ ស្រី អាយុ៣០ឆ្នាំ ( ស្រាល) ១២.ទារកម្នាក់ ( អត់ស្គាល់ឈ្មោះ ) អាយុ ៣ខែ។

នេះបើតាមសមត្ថកិច្ច បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេជួយដែលរងរបួសធ្ងន់ចំនួន៦នាក់ បញ្ជូនទៅមន្ទីពេទ្យប្រទេសថៃតាមច្រកជប់គគីរផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top