គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សាលាខេត្តសៀមរាប ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សហការពីរដ្ឋបាលខេត្ត បានរៀបចំអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងវត្តមានគណៈអភិបាលក្រុងស្រុកទាំង១២ ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ពាក់ព័ន្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកលោកស្រីមេឃុំចៅសង្កាត់ ស្មៀនឃុំសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសមាគមព្រមទាំងសមាជិកសមាជិកាគណៈកម្មការខេត្តរៀមចំការបោះឆ្នោត បានចូលរួមសរុបប្រមាណជាង២០០នាក់ ។

អង្គសន្និបាតនេះ ធ្វើឡើងដើម្បីវាយតម្លៃនិងឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមសម្រាប់ធ្វើការកែលម្អ និងទុកជាមេរៀនបទពិសោធនាពេលបោះឆ្នោតខាងមុខទៀត ដោយមានសំណូមពរដល់អង្គសន្និបាតធ្វើការពិភាក្សាឱ្យល្អិតល្អន់អំពីបទពិសោធនិងចំណុចគួរកែលម្អ តាមរយៈសកម្មភាពការងារដែលបានអនុវត្តកន្លងមក។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តសៀមរាប មានប្រសាសន៍ថា
ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជានិងនីតិវិធី ការណែនាំរបស់គ.ជ.ប និងប្រក្រតិទិនសម្រាប់ការបោះឆ្នោត។ ជាទូទៅការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិនិងអន្តរជាតិវាយតម្លៃថាបានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូនតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងលើទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។ លោក នឹម វ៉ាន់សំ បន្តថា ជោគជ័យដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណេកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអ្នកពាក់ព័ន្ឋដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខរីរាយនិងគ្មានការភ័យខ្លាច។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោក អ៊ឹងគឹមលាង អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងបានកោតសរសើរដោយស្មោះចំពោះគ្រប់ភាគីពាក់ព័ន្ឋនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្តនិងគោរពច្បាប់បោះឆ្នោត គោរពបទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវនិងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ឋផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ លើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរដោយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ។

លោក អ៊ឹង គឹមលាង  មានប្រសាសន៍ថា សមិទ្ឋផលដែលសម្រេចបានខាងលើនេះ អាស្រ័យដោយយើងទាំងអស់គ្នា ទាំងអជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំការបោះឆ្នោត គណបក្សនយោបាយនិងភាគីពាក់ព័ន្ឋទាំងអស់បានខិតខំធ្វើការកែលម្អដំណើរការបោះឆ្នោតទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលអនុសាសន៍និងធាតុចូលគ្រប់មជ្ឈដ្ឋាន ទាំងអស់។

សូមបញ្ជាក់ថា លទ្ឋផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយក្នុងសន្លឹកឆ្នោតចំនួន ១៤គណបក្ស ហើយសម្រាប់ខេត្តនេះមានអាសនៈរដ្ឋសភាចំនួន ៦អាសនៈ ហើយមានតែគណបក្សតែមួយប៉ុណ្ណោះទទួលបានអាសនៈរដ្ឋសភាទាំងអស់ក្នុងមណ្ឌលខេត្តសៀមរាប គឺគណបក្សប្រជាជនកម្ពុជា៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top