គ្រឿងញៀនជាង ១០២គីឡក្រាម និងជនសង្ស័យ៣នាក់ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅ ២ទីតាំងផ្សេងគ្នាក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ សារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម ៣៥២.២៧ក្រាម និងជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរចំនួន២នាក់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅ ២ទីតាំងផ្សេងគ្នាផ្សេងគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជាមួយគ្នានេះដែរ មន្ទីរប្រឆាំងគ្រឿងញៀនក៏បានបំភ្លឺ និងឆ្លើយតបនឹងគណនីហ្វេសប៊ុកឈ្មោះ ខ្មែរអង្គរ ព័ត៌មាន និង Newspapers – ប៉ុស្តិ៍សន្តិសុខសង្គម ដែលផ្សព្វផ្សាយខុសការពិត ចំពោះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣+ក៤) ដឹកនាំបង្រ្កាបដោយលោកនាយករងមន្ទីរ ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ ដោយការសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមមានមានការដឹកនាំសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំនួន ២ទីតាំង។

ទីតាំងទី១៖ ចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២ គីឡូក្រាម និង៣៥២.២៧ក្រាម។

ទីតាំងទី២៖ នៅចំណុចតាមផ្លូវលេខ ៥៩៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ។

អំឡុងពេលប្រត្តិបត្តិការក៏មានការថតវីដេអូ ពីអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួនផងដែរ មានការបង្ហោះវីដេអូ ផ្សព្វផ្សាយជាសាធារណៈ ពីសកម្មភាពប្រត្តិបត្តិការភ្លាមៗ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រត្តិបត្តិការបង្ក្រាប ដែលបែកការដល់មេក្លោង បានដឹងខ្លួនរត់គេចខ្លួនបាត់។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រត្តិបត្តិការ កម្លាំងសមត្ថកិច្ចត្រូវប្រើជំនាញ មានភាពស្វាហាប់ម៉ឺងម៉ាត់ និងបង្ក្រាបចាប់ខ្លួន មុខសញ្ញាអោយខានតែបាន ដើម្បីការពារសុវត្ថិភាព ក្នុងពេលប្រតិបត្តិការ (កន្លងមកសមត្ថកិច្ចមានគ្រោះថ្នាក់ដល់អាយុជីវិត) និងបែកធ្លាយពត៌មានសម្ងាត់ ធ្វើឱ្យមុខសញ្ញាគេចខ្លួន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះសាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top